ដំណើរ​កម្សាន្ត​តែ​ម្នាក់​ឯង ​នឹង​ផ្ដល់​ប្រយោជន៍​សំខាន់ៗ​៥​យ៉ាង​នេះ​



ដំណើរកម្សាន្តផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់យើងទាំងអស់គ្នាក្នុងការស្វែងយល់ រៀនអ្វីថ្មីៗ និងមិនមែនរស់នៅតែមួយកន្លែងនោះទេ។ បើសិនជាអ្នកចង់ដើរលេងម្នាក់ឯង ចំណុចខាងក្រោមនេះនឹងបង្ហាញពីហេតុផលថាហេតុអ្វីបានជាវាចាំបាច់៖ ១) អ្នកអាចស្វែងយល់ពីខ្លួនបានច្រើនជាងមុន៖ នៅពេលដែលអ្នកទៅក្រៅតែម្នាក់ឯង អ្នកអាចជួបឧបសគ្គដែលត្រូវការដំណោះស្រាយ។ នៅពេលនោះហើយដែលអ្នកអាចសម្លាប់នូវភាពភ័យខ្លាច និងដឹងពីសមត្ថភាពពិតរបស់ខ្លួនឯង។ ដំណើរកម្សាន្តនាំមកនូវបទពិសោធន៍ដែលកម្រនឹងជួប។ ដូច្នេះហើយ អ្នកអាចរៀននឹងរីកចម្រើន។ ២) នាំអ្នកទៅកាន់កន្លែងថ្មី៖ ការទៅលេងតំបន់ប្លែកៗ នឹងផ្ដល់នូវឧបសគ្គដែលអ្នកត្រូវពឹងពាក់លើខ្លួនឯងនៅពេលអ្នកជួបការលំបាក។ មានតែដើរលេងនៅខាងក្រៅទេដែលអ្នកអាចស្វែងយល់ពីពិភពលោកដ៏ស្រស់ស្អាតមួយនេះ នឹងឃើញកន្លែងថ្មី និង ប្លែកៗជាច្រើន។ ៣) មិត្តភ័ក្ដិថ្មី៖ ការដើរលេងម្នាក់ឯងមានភាពងាយស្រួល ដោយផ្ដល់ឪកាសជាច្រើនក្នុងការទាក់ទងជាមួយមនុស្សនៅទីនោះ និងចាប់ផ្ដើមមិត្តភាពថ្មី។ ៤) អ្នកជ្រើសរើសផ្លូវដែលអ្នកចង់ដើរ៖ ពេលអ្នកនៅម្នាក់ឯង អ្នកអាចជ្រើសរើសផ្លូវដែរអ្នកចង់ទៅលេង។ ពេលអ្នកទៅដើរលេងជាក្រុម អ្នកត្រូវពិភាក្សាពីកន្លែងដែលអ្នករាល់គ្នាចង់ទៅ។ ដូច្នេះហើយ វាពិបាកក្នុងការសម្រេចចិត្ត និងចំណាយយូរក្នុងការយល់ស្របពីមិត្តរួមក្រុម។ ៥)បង្កើនទំនុកចិត្តចំពោះខ្លួនឯង៖ ការដើរលេងម្នាក់ឯងនឹងជំរុញអោយអ្នកក្លាយជាបុគ្គលដែលមានទំនុកចិត្ត។ បទពិសោធន៍ដែលអ្នកទទួលបាននឹងបង្រៀនឲ្យអ្នកចេះដោះស្រាយបញ្ហានា៕ ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖  www.lifehack.org
X
5s