ហេតុផលទាំង ៤យ៉ាងដែលបង្ហាញថា អ្នកភ្លេចច្រើន
ការគេងបានគ្រប់គ្រាន់ គឺមានអត្ថប្រយោជន៏ច្រើនជាពិសេសជំនួយដល់ការចងចាំ។ អ្នកខ្លះគេងបានប៉ុន្មានម៉ោង ក៏ភ្ញាក់តែម្ដង។ ឯងអ្នកខ្លះទៀត មានជំងឺគេងមិនលក់។ ទាំងនេះធ្វើឱ្យការចងចាំរបស់អ្នកមិនល្អនោះទេ។
១) អ្នកបារម្ហច្រើន៖ បើមានគំនិតច្រើនហោះហើរក្នុងខួរក្បាលរបស់អ្នក នោះអ្នកមិនអាចចងចាំអ្វីទាំងអស់។ បើសិនជាអ្នកគិតតែពីបារម្ហពីនេះពីនោះ និងព្យាយាមរៀនអ្វីថ្មីៗ ការបារម្ហរបស់អ្នកនឹងប៉ះពាល់ដល់អ្នកដែលចុងក្រោយអ្នកគ្មានបានរៀនអ្វីទាំងអស់។
២) អ្នកអង្គុយពេញមួយថ្ងៃ៖ ការណែនាំឲមានលំហាត់ប្រាណ ១៥០នាទីក្នុងមួយសប្តាហ៏គឺជាវិធីដែលអាចជួយអ្នកឲគេងលក់ស្រួលនៅពេលយប់។ បើអ្នក ធ្វើការនៅពេលថ្ងៃច្រើន អ្នកនឹងគេងមិនលក់ស្រួយឡើយនៅពេលយប់។
៣) អ្នកលេបថ្នាំ៖ អ្នកខ្លះចង់គេងលក់ស្រួល ជ្រើសរើសយកវិធីលេបថ្នាំ។ ថ្នាំទាំងនោះ ប៉ះពាល់ដល់ការចងចាំ។ ប្រសិនជាអ្នកលេបថ្នាំហើយ ប្រទះឃើញថា ការចងចាំរបស់អ្នកមានបញ្ហា។ អ្នកត្រូវជួបគ្រូពេទ្យជាបន្ទាន់។
៤) អ្នកធ្វើរឿងច្រើនក្នុងពេលតែមួយ៖ អ្នកខ្លះលេង facebook instagram ផ្ញើរសារក្នុងពេលតែមួយ។ បើអារម្មណ៏របស់អ្នកត្រូវបានប៉ះពាល់នឹងរឿងច្របូកច្របល់ អ្នកនឹងមិនអាចផ្តោតអារម្មណ៏បានឡើយ។ ខួរក្បាលរបស់អ្នកមានកម្រិត ដូច្នេះហើយ អ្នកគួរតែធ្វើរឿងមួយក្នុងពេលតែមួយ៕
ប្រែសម្រួលដោយ៖ អឹុង មួយយូ
ប្រភព៖ www.rd.com