សញ្ញាទាំង ៤យ៉ាងដែលបង្ហាញថា អ្នកផឹកកាហ្វេច្រើនពេកហើយ
ផលប៉ះពាល់នៃជាតិកាហ្វេអុីន គឺមានឥទ្ធិពលមិនល្អចំពោះសុខភាពនោះទេ។ ខាងក្រោមនេះ Business Khmer នឹងបង្ហាញពីផលប៉ះពាល់នៃការពិសារកាហ្វេទៅលើសុខភាពរបស់អ្នក។
១) ភាពភ័យខ្លាច៖ អ្នកដែលមានភាពភ័យខ្លាចមិនគួរផឹកកាហ្វេឡើយ ព្រោះថា កាហ្វេមិនមែនជួយអ្នកឲបាត់ភាពភ័យខ្លាចនោះទេ តែធ្វើឱ្យអ្នកកាន់តែភ័យខ្លាចថែមទៀត។ អ្នកខ្លះគិតថា ការផឹកកាហ្វេជួយឲអ្នកបាត់ភាពភ័យខ្លាច។ តែវាមិនមែនអីចឹងនោះទេ។ អ្នកគួរតែដកដង្ហើមវែងៗ តាមបែបធម្មជាតិទើបប្រសើរ។
២) ឈឺពោះ៖ ព្រោះថាក្នុងកាហ្វេ មានជាតិអាសីុតដែលសម្លាប់កោសិកាពោះរបស់អ្នក។ ញ៉ាំកាហ្វេ អាចធ្វើឱ្យអ្នកកាន់តែឈឺពោះថែមមួយកម្រិតទៀត ដូច្នេះហើយ បើអ្នកមានអការៈឈឺពោះ អ្នកគួរតែសាកឈប់ផឹកកាហ្វេ។
៣) បេះដូងរបស់អ្នកលោតញាប់៖ អ្នកអាចនឹងភ័យខ្លាចពេលបេះដូងរបស់អ្នកលោតញាប់។ តាមការស្រាវជ្រោវបានរកឃើញថា បេះដូងលោតញាប់គឹបណ្តាយមកពីជាតិកាហ្វេអីុន ឬ ជាតិស្រវឹង។
៤) អ្នកអាចមានជំងឺរាគរូស៖ អ្នកទាំងអស់ប្រហែលជាធ្លាប់គិតហើយថា កាហ្វេជួយឲអ្នកមានកំលាំង អារម្មណ៏ល្អ។ តែ ប្រសិនបើអ្នកផឹកពីរ ឬ បីកែវឡើយទៅ អ្នកអាចមានជំងឺរាគរូស។ បើសិនជាអ្នកជួបបញ្ហានេះ អ្នកគួរតែឈប់ផឹកកាហ្វេហើយ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.rd.com