វិធី៤យ៉ាងដែលអាចជួយ​ឱ្យ​ក្រុមហ៊ុនតូចៗ​បន្ត​រីក​ចម្រើន​ទៅ​មុខ​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​​លើ​វែបសាយ​



ធនធាន និងពេលវេលា គឺជាទ្រព្យសម្បតិ្តដ៏សំខាន់របស់ម្ចាស់ក្រុមហ៊ុនតូចៗ។ អ្នកប្រហែលធ្លាប់ឭគេរអ៊ូថា ការធ្វើជំនួញខ្លួនឯង គឺមានការលំបាកពីរដងបើប្រៀបធៀបទៅនឹងការងារនៅក្នុងគ្រួសារ។ បើសិនជាមានបទពិសោធន៏បែបនេះ អនុវត្តវិធីសាស្រ្តខាងក្រោមនេះ អ្នកនឹងប្តូរគំនិត និងមានការផ្តាស់ប្តូរក្នុងជំនួញរបស់អ្នក។ ១) ជ្រើសរើសគេហទំព័រដែលពេញនិយម៖ ការជ្រើសរើសគេហទំព័រសម្រាប់ផ្សព្វផ្សាយពីផលិតផលឬសេវាកម្មរបស់អ្នក គឺពិតជាមានសារសំខាន់សម្រាប់អាជីវកម្មរបស់អ្នក។ Facebook មានអ្នកប្រើជាងមួយពាន់លាននាក់។ នៅកម្ពុជា ក៏ដូចជាបណ្ដាប្រទេសផ្សេងៗ គឺមានគេហទំព័រច្រើនណាស់ក្រៅពីបណ្ដាញសង្គម តែអ្វីដែលសំខាន់ តើអ្នកត្រូវរកគេហទំព័រណាដែលអាចផ្សព្ធផ្សាយនិងផ្តល់ព័ត៏មានដល់អតិថិជនរបស់អ្នក? ២) ផ្សព្ធផ្សាយមតិរបស់អតិថិជនទៅកាន់អ្នកអានក្នុងគេហទំព័ររបស់អ្នក៖ អាកប្បកិរិយារបស់អតិថិជន គឺពិតជាសំខាន់សម្រាប់ជំនួញរបស់អ្នក។ អ្នកគួរតែចំណាយពេលផ្សព្ធផ្សាយដល់អថិតិជនតាមរយៈគេហទំព័រណាដែលកំពុងមានទំនោរខ្លាំងពីអ្នកអាន ជាពិសេសអតិថិជនគោលដៅរបស់អ្នក។ វាសក្ដិសមនឹងចំណាយពេល ក៏ដូចជា ថវិកាព្រោះថាអ្នកនឹងរកបានអតិថិជនច្រើនជាងមុន។ ៣) មានការរៀបចំដ៏ត្រឹមត្រូវមួយ៖ អ្នកត្រូវកំណត់ប្រតិទិនមួយ ហើយគិតរកអ្វីដែលអតិថិជនរបស់អ្នកអាចនឹងស្រឡាញ់ ឬពេញចិត្ត។ ការផ្សព្វផ្សាយលើគេហទំព័រ គឺត្រូវធ្វើឡើងតាមរបៀបមួយដ៏ត្រឹមត្រូវ និងមានរបៀបរៀបរយ។ ត្រូវគិតថា ការផ្គាប់ចិត្តអតិថិជន គឺមិនមែនធ្វើតែម្ដងនោះទេ ពោលគឺត្រូវធ្វើជាប្រចាំដូច្នេះនៅក្នុងប្រតិទិនរបស់អ្នកគឺត្រូវកំណត់ជាប្រចាំពីវិធីផ្គាប់ចិត្តពួកគេ។ អ្នកគួរជ្រើសរើសយកវិធីសហការជាមួយនឹងគេហទំព័រ ដើម្បីបង្ហាញយុទ្ធនាការផ្គាប់ចិត្តអតិថិជនរបស់អ្នក។ ៤) ផ្តល់ព័ត៏មានផ្សេងៗ៖ បើសិនជាអ្នកគិតថា នេះជាអ្វីដែលអតិថិជនអ្នកត្រូវការ អ្នកគួរតែរកមើលអ្វីផ្សេងបន្ថែមទៀត។ វាមិនចាំបាច់អ្វីដែលថ្មីនោះទេ អ្នកអាចជាអ្វីដែលមានការជាប់ទាក់ទងទៅនឹងផលិតផលរបស់អ្នកក៏បានដែរ។ នោះតាមភាសាទីផ្សារ គឺតម្លៃបន្ថែម ឬសេវាកម្មបន្ថែម៕ ប្រែសម្រួល ៖ អឹុង មួយយូ
X
5s