លក្ខណៈទាំង៥យ៉ាង ដែលអ្នកជោគជ័យតែងតែមាន
អ្នកជោគជ័យតែងតែអាចប្រើប្រាស់សក្តានុពលរបស់ពួកគេឱ្យចំគោលដៅ។ អ្នកជោគជ័យតែងតែអាចសម្រេចកិច្ចការដោយទទួលបានលទ្ធផលល្អៗ ច្រើនជាងលទ្ធផលមិនល្អ។ ខាងក្រោមនេះជាសញ្ញាទាំង ៤យ៉ាងដែលអ្នកជោគជ័យតែងតែមាន។
១) គិតបែបវិជ្ជមានជានិច្ច៖ ការគិតពីរូបភាពល្អៗ និងទស្សនៈល្អៗ អាចជួយអ្នកក្នុងការកសាងរូបភាពល្អៗសម្រាប់ខ្លួនឯង។ រូបភាពនៃការគិតដែលអ្នកអាចធ្វើតាមរយៈសកម្មភាព។ មុនពេលដែលអ្នកធ្វើការសម្រេចចិត្ត អ្នកគួរសួរខ្លួនឯងថា តើនេះជាអ្វីដែលអ្នកចង់បានមែនទេ?
២) បង្កើតការគាំទ្រ ឬ ការលើកទឹកចិត្តតាមរយៈទំនាក់ទំនង៖ មនុស្សជោគជ័យជាច្រើនតែងតែអរគុណដល់មនុស្សដែលផ្តល់កម្លាំងចិត្តដល់ពួកគេ និងមនុស្សដែលបានជួយដល់ពួកគេ។ អ្នកជោគជ័យតែងតែធ្វើការគិតឡើងវិញនូវអ្វីដែលគេបានធ្វើ និងស្វែងរកមតិពីអ្នកជោគជ័យផ្សេងទៀត ។ ពេលអ្នកទទួលបានយោគបល់ និងកម្លាំងពីមនុស្សជោគជ័យ អ្នកនឹងមានថាមពល និងទំនុកចិត្តដើម្បីសម្រេចគោលបំណងរបស់អ្នក។
៣) ធ្វើការតាមបែបឆ្លាតវៃ៖ ការមានភាពស្រមៃ គឺជាគន្លឹះមួយនាំអ្នកទៅរកភាពជោគជ័យ ប៉ុន្តែការដឹងពីរូបភាពដែលអ្នកអាចជួបប្រទះក្នុងអាជីពរបស់អ្នកក៏សំខាន់ណាស់ដែរ។ អ្នកត្រូវដឹងពីអ្វី ដែលអ្នកចង់មាន ចង់បង្កើត និងត្រូវដឹងថាតើអ្នកចង់ទៅណា។ អ្នកអាចរកបានតាមសៀវភៅ ប្រព័ទ្ធអីុនធើណិត ។ល។
៤) ការស្រមៃ៖ ការស្រមៃអាចជាអាវុធ ដែលអ្នកអាចគិតថា តើជីវិតបែបណាដែលអ្នកចង់រស់នៅ? ដើម្បីទទួលបាននូវអ្វីដែលអ្នកចង់បានក្នុងជីវិតអ្នកត្រូវដឹងថាតើអ្នកចង់បានអ្វី?៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.addicted2success.com