រឿងតូចៗទាំង៦យ៉ាង ដែលធ្វើឲ្យមនុស្សទូទៅចាប់អារម្មណ៍លើអ្នកដោយមិនដឹងខ្លួន
កំហុសដ៏ធំមួយសម្រាប់មនុស្សទូទៅដែលព្យាយាមធ្វើឲ្យអ្នកដទៃសប្បាយចិត្តគឺពួកគេគិតថាមនុស្សផ្ដោតសំខាន់ទៅលើរឿងធំតែប៉ុណ្ណោះទេ។ តែតាមការពិតទៅ រឿងតូចៗក៏មិនសំខាន់ណាស់ដែរ។ ចូរមើលចំណុចខាងក្រោមដែលអ្នកអាចធ្វើឲ្យមនុស្សជុំវិញខ្លួនកោតសរសើរឬចាប់អារម្មណ៍ពីអ្នក៖
១)សំលៀកបំពាក់៖ រូបរាងខាងក្រៅរបស់អ្នកគឺជាអ្វីដែលមនុស្សឃើញមុនគេ។ ពួកគេមើលស្បែកជើង សក់ អាវជាដើម។ ពួកគេបានធ្វើការគិតពីអ្នករួចជាស្រេចមុនពេលដែលអ្នកអាចនិយាយ។ ដូច្នេះហើយប្រសិនជាអ្នកចង់ឲ្យគេចាប់អារម្មណ៍លើអ្នក អ្នកត្រូវស្លៀកពាក់ឲ្យបានសមរម្យ។
២) ទៀងម៉ោងជានិច្ច៖ ប្រសិនជាយឺតក្នុងការធ្វើមួយ អ្នកបានផ្តល់ឪកាសឲ្យអ្នកដទៃគិតអ្នកក្នុងផ្លូវអាក្រក់រួចទៅហើយ។ ប្រសិនជាអ្នកបាននិយាយឬសន្យាថានឹងដល់ទីនោះនៅម៉ោងណាមួយនោះ អ្នកត្រូវតែធ្វើវាអោយបាន។ កុំធ្វើឲ្យគេចាំអ្នកអោយសោះ។
៣) កុំក្បត់ពាក្យសន្យា៖ មានមនុស្សជាច្រើនចូលចិត្តសន្យារឿងដែលពួកគេដឹងថាពួកគេមិនអាចធ្វើបាន។ ពួកគេសន្យាពីរឿងអ្វីមួយដោយសារតែពួកគេចង់អោយមនុស្សខាងទៀតមានអារម្មណ៍ល្អ។ តែ អ្វីជាបញ្ហានោះគឺពេលមិនធ្វើតាមកិច្ចសន្យា។
៤) គោរពអ្នកដទៃ ៖ អ្នកត្រូវគោរពអ្នកដទៃ នេះរួមបញ្ចូលទាំងអ្នកមានអាយុធំជាងអ្នក មិត្តរួមការងារ សមាជិកគ្រួសារ។ល។ ពេលខ្លះវាអាចមានការពិបាកពេលមនុស្សជុំវិញមានគំនិតខុសពីអ្នក។ តែអ្នកនៅតែគួរគោរពអ្នកដទៃមិនថាក្នុងកាលៈទេសៈណាឡើង។
៥) រួមចំណែកធ្វើអ្វីមួយ៖ អ្នកគួរទៅធ្វើឬគាំទ្ររឿងដែលអ្នកពេញចិត្ត។ បើអ្នកគាំទ្រមេដឹកនាំរបស់អ្នក អ្នកចូលរួមការប្រជុំជាដើម។ អ្នកគួររួមចំណែកលើរឿងដែលអ្នកពេញចិត្ត។
៦) អ្នកត្រូវនិយាយពាក្យ"អរគុណ"ឲ្យបានច្រើន៖ ពាក្យទាំងនេះគឺសុទ្ធតែជាពាក្យសាមញ្ញ ក៏ប៉ុន្តែ ពាក្យទាំងនេះសំខាន់ណាស់។ ដូច្នេះហើយ អ្នកត្រូវបង្ហាញសេចក្ដីដឹងគុណទៅកាន់មនុស្សដែលបានជួយអ្នក។
ប្រែសម្រួលដោយ៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org