បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?​



ដូចដែលអ្នកបានដឹងស្រាប់ហើយថា មុខជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនេះគឺផ្ដល់ចំណេះដឹងយ៉ាងទូលំទូលាយបំផុតពាក់ព័ន្ធនឹងសង្គម ដែលវាមានលក្ខណៈ ខុសគ្នាទៅនឹងជំនាញដទៃដូចជាផ្នែក គណនេយ្យនិងវិស្វកម្ម ។

«និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិនេះ ភាគច្រើនអាចមានសមត្ថភាពគ្រប់គ្រាន់ ហើយសក្ដិសមបំផុតសម្រាប់ការងារក្នុងជួររាជរដ្ឋាភិបាលក៏ដូចជា អង្គការមិនមែនរាជរដ្ឋាភិបាល ជាអ្នកសារព័ត៌មាន អ្នកច្បាប់ ជំនួញអាជីវកម្មអន្តរជាតិ សាស្ត្រាចារ្យ រួមទាំងអ្នកស្រាវជ្រាវផងដែរ»។ នេះបើយោងតាមការបង្ហាញពីសកលវិទ្យាល័យផ្នែកស្រាវជ្រាវដ៏ល្បីមួយ នៅឯសហរដ្ឋអាមេរិកឈ្មោះថា Lehigh University ។

អ្នកដែលបានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនេះ ភាគច្រើនគឺជាបុគ្គលដែលមានភាពឆ្លាតវៃខ្លាំងក្នុងការធ្វើសំណេររួមទាំងការនិយាយស្ដីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេអាចមានសមត្ថភាពខ្ពស់ក្នុងការវិភាគអំពីព្រឹត្តិការណ៍អ្វីមួយដែលកើតឡើង ដែលទាក់ទងទៅនឹង សេដ្ឋកិច្ច សង្គម រួមទាំងព្រឹត្តិការណ៍នយោបាយទូទាំងពិភពលោកផងដែរ៕

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

X
5s