ចំណុច​​ ៥​ យ៉ាង​ដែល​អ្នក​ចំណាយ​ប្រាក់​ខ្លាំង​ពេក​លើ​ជំនួញ​របស់​អ្នក​​



អ្នកជំនួញភាគច្រើនប្រព្រឹត្តកំហុសមួយនេះ។ ពួកគេបានចំណាយប្រាក់ហួសហេតុ ដោយចុងក្រោយរកឃើញថា ពួកគេបានចាយលើសពីអ្វីដែលបានគិត។ ហើយអ្វីដែលពួកគេចំណាយនោះគឺដូចជាចាំបាច់ណាស់។ ក៏ប៉ុន្តែ ហេតុអ្វីក្រុមហ៊ុនដទៃមិនជួបប្រទះបញ្ហាមួយនេះដែរ? ខាងក្រោមនេះជាអ្វីដែលសហគ្រិនអាចចំណាយជ្រុល។

១) វិក្កយបត្រ ៖ មានពេលខ្លះ ពេលអ្នកទិញទំនិញ អ្នកមិនមានទទួលនូវវិក្កយបត្រនោះទេ ដូច្នេះហើយអ្នកមិនដឹងពីចំនួនប្រាក់ពិតប្រាកដដែលអ្នកបានចំណាយក្នុងមួយខែៗ។ ឧទាហរណ៍ថា អ្នកទិញទំនិញក្នុងអីុនធើណិត អ្នកនឹងទទួលបានវិក្កយបត្រក្នុងប្រព័ន្ធអីុនធើណិត ហើយអ្នកងាយស្រួលភ្លេចណាស់។

២) អ្នកចំណាយលើអ្នកគ្រប់គ្រងលឿនពេក៖ មានក្រុមហ៊ុនទើបតែបើកថ្មីជាច្រើនបានចំណាយប្រាក់ជួលមនុស្សមកគ្រប់គ្រង។ អ្នកមិនទាន់ត្រូវការអ្នកគ្រប់គ្រងភ្លាមៗនោះទេ។ អ្នកគួរតែចាំដល់ក្រុមហ៊ុនរបស់អ្នកដើរស្រួល មានលទ្ធភាពគ្រប់គ្រាន់បើអ្នកមានជំនាញ គ្រប់គ្រង អាចគ្រប់គ្រងក្រុមហ៊ុនឱ្យដំណើរការទៅមុខបាន។ ៣) ការផ្សព្វផ្សាយ៖ ក្រុមហ៊ុនភាគច្រើនចំណាយលុយជួលមនុស្សឱ្យផ្សព្វផ្សាយទំនិញរបស់ពួកគេ។ សំនួរសួរថា តើមាននរណាម្នាក់យល់ពីគោលបំណងក្រុមហ៊ុន ផលិតផលជាងអ្នកនោះ? ដូច្នេះហើយ វាជាអ្វីដែលអ្នកមិនគួរចំណាយ ហើយអ្នកអាចធ្វើដោយខ្លួនឯងបាន។

៤) តម្លៃជួលអគារ៖ អ្នកត្រូវដឹងថា ដីក្នុងទីក្រុងមានតម្លៃខ្លាំង។ ពាណិជ្ជករជាច្រើនចំណាយលុយជួយដីឬអគារដែលមានទំហំធំ ដោយពួកគេបង់លុយជាច្រើនប្រចាំខែ។ លុយទាំងនោះគួរយកមកវិនិយោគវិញប្រសើរជាង។

៥) មតិដើម្បីស្ថាបនា៖ រាល់ក្រុមហ៊ុនពិតជាត្រូវការគំនិតថ្មីៗឬយោបល់ដើម្បីកែប្រែឲល្អជាងមុន។ តែក្រុមហ៊ុនមួយចំនួនចាយខ្លាំងពេក ទាំងមិនចាំបាច់។ ពួកគេអាចរកមតិយោបល់ពីអតិថិជនរបស់ពួកគេ៕

ប្រែសម្រួល៖ អឹុងមួយយូ ប្រភព៖ www.business.com

X
5s