តើ​ធ្វើ​យ៉ាង​ណា​ទើប​អាជីវកម្មធន​​​តូច​របស់​អ្នក​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន?​



ប្រាក់ចំណូល គឺជាប្រាក់បានពីការលក់ផលិតផលឬសេវាកម្មនៃអាជីវកម្មរបស់អ្នក ។ ទោះបីជាអ្នកមានប្រាក់ច្រើនយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចយកប្រាក់នោះទៅទប់ទល់ការចំណាយក្នុងអាជីវកម្មរបស់អ្នកបានរហូតដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចយកទៅអនុវត្តបាន៖ ១) ប្រើប្រាស់ធនធានល្អ៖ មុននឹងអ្នកជ្រើសរើសបុគ្គលិកមកបម្រើអាជីវកម្មរបស់អ្នក អ្នកត្រូវតែគិតគូរឲ្យបានច្បាស់ ថាពួកគេជាមនុស្សបែបណា មានសមត្ថភាពដល់កម្រិតណា ហើយពួកគេអាចផ្ដល់នូវសមិទ្ធផលអ្វីខ្លះ ទៅដល់អាជីវកម្មរបស់អ្នក។ ព្រោះថា បើសិនជាមិនបានរើសបុគ្គលិកឲ្យបានម៉ត់ធ្យ័តនោះទេ អាជីវកម្មឬក្រុមហ៊ុនរបស់អ្នកនឹងមិនងាយមានភាពរីកចម្រើននោះទេ។ ២) ពិនិត្យមើលបញ្ជីចំណូលរៀងរាល់ខែ៖ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកផ្ដោតអារម្មណ៍ទៅលើសកម្មភាពនៅក្នុងអាជីវកម្មរបស់អ្នក ព្រោះអ្នកបានប្រៀបធៀបចំណូលពីមួយខែទៅមួយខែទៀត។ ហើយអ្នកនឹងចេះចាប់ផ្ដើមរកមូលហេតុក៏ដូចជាដំណោះស្រាយ ថាហេតុអ្វីបានជាខែនេះ មានចំណូលតិច ឬហេតុអ្វីបានជាខែមួយនោះទទួលបានចំណូលច្រើន។ ៣) កាត់បន្ថយការចំណាយ៖ អ្នកក៏គួរតែគិតគូរពីការចំណាយរបស់អាជីវកម្មរបស់អ្នក ថាតើវាសមល្មម និងប្រាក់ចំណូលដែលអ្នកទទួលបានដែរឬមួយក៏អត់ទេ ហើយបើមានអ្វីដែលអ្នកអាចកាត់បន្ថយការចំណាយរបស់វាបាន និងមិនមានការប៉ះពាល់ទៅដល់អាជីវកម្មអ្នកនោះទេ អ្នកគួរតែកាត់វាចោល គឺវាប្រសើរជាជាង។ ៤) ធ្វើឲ្យផលិតផលឬសេវាកម្មអាជីវកម្មរបស់អ្នកមានភាពទាក់ទាញ៖ បើសិនជាអាជីវកម្មរបស់អ្នកជាលក្ខណៈលក់ផលិតផល ឬផ្ដល់សេវាកម្មទៅដល់អតិថិជន អ្នកគួរតែធ្វើវារឹតតែមានគុណភាព និងភាពទាក់ទាញឲ្យច្រើនឡើង ទើបអាចទទួលបានទំនុកចិត្តក៏ដូចជាការគាំទ្រពីអតិថិជនផងដែរ៕ ដោយ៖ តូច ម៉ាយ៉ារស្មី

X
5s