តើអ្នកទទួលបានប្រយោជន៍អ្វីខ្លះនៅពេលអ្នកមិនសូវញៀននឹង Smartphone ដូចពេលមុន?
ជាការពិតណាស់ទូរស័ព្ទដៃ Smartphone ពេលខ្លះក៏ផ្ដល់ប្រយោជន៍សម្រាប់អ្នក ហើយពេលខ្លះទៀតក៏ផ្ដល់ ផលវិបាកដ៏ច្រើនផងដែរ នៅពេលអ្នកញៀននឹងវាហួសហេតុពេក។ ដូចនេះបើអ្នកកាត់បន្ថយការប្រើប្រាស់វា តើអ្នកនឹងទទួលបានប្រយោជន៍ល្អៗ អ្វីខ្លះ?
១) សល់លុយបានច្រើន៖ ជាការពិតណាស់ទូរស័ព្ទដៃ Smartphone គឺជាទីពេញនិយមបំផុតសម្រាប់មនុស្សគ្រប់គ្នា។ ហេតុនេះហើយតម្លៃក៏វាមានលក្ខណៈខុសគ្នាទៅតាមម៉ូដែលផងដែរ។ ដូចនេះអ្នកត្រូវចំណាយលុយអស់ច្រើនណាស់ក្នុងការទិញវា មិនត្រឹមតែប៉ុណ្ណោះ លុយសម្រាប់ភ្ជាប់អ៊ីនធឺណិត ក៏ជាបញ្ហាមួយផងដែរ។
២) បង្កើនភាពជិតស្និទ្ធជាមួយអ្នកជុំវិញខ្លួន៖ ចូរអ្នកក្រឡេកមើលអ្នកដែលមានទូរស័ព្ទដៃ Smartphone ភាគច្រើនពួកគេមិនសូវជាមានពេល ក្នុងការបង្កើនភាពជិតស្និទ្ធជាមួយអ្នកជុំវិញខ្លួននោះទេ។ ទោះបីជាការជួបជុំមិត្តចាស់ៗ ឬនៅទីណាក្ដី ម្នាក់ៗ តែងផ្ដោតសំខាន់តែលើទូរស័ព្ទដៃពួកគេប៉ុណ្ណោះ។
៣) ជួយដល់សុខភាពភ្នែក៖ ភ្លើងពណ៌ខៀវដែលចេញមកពីទូរស័ព្ទដៃរបស់អ្នក នឹងជះពន្លឺទៅកាន់កែវភ្នែក ហើយវានឹងបង្កជាបញ្ហាខ្លាំង។ ជាការពិតណាស់ ដូចដែលអ្នកបានឃើញស្រាប់ក្មេងៗ មួយចំនួនតែងមានបញ្ហាភ្នែក ទោះបីពួកគេមានអាយុត្រឹមតែ ១០ឆ្នាំជាងក្ដី ហើយភាគច្រើនគឺវាកើតឡើងដោយសារការមើលទូរស័ព្ទច្រើនម៉ោងពេក។
៤) ជួយឲ្យអ្នកសម្រាកបានលឿន៖ ប្រសិនបើអ្នកគ្មានទូរស័ព្ទជាប់នឹងដៃទេនោះ អ្នកប្រហែលជាចូលសម្រាកបានលឿន។ ប៉ុន្តែបើអ្នកតែងកាន់ទូរស័ព្ទដៃជាប់នឹងខ្លួន ហើយមិនដឹងពីម៉ោងសម្រាកច្បាស់លាស់ទេនោះ វាពិតជាប៉ះពាល់ខ្លាំងដល់សុខភាពមិនខាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.powerofpositivity.com