​បិទ​ទូរទស្សន៍​របស់​អ្នក​ ទៅ​ធ្វើ​រឿង​ដែល​មាន​​ប្រយោជន៍​ក្នុង​ពេល​ទំនេរ​តាមការស្រាវជ្រាវថ្មីៗនេះ រកឃើញថា យុវជនចំណាយពេលប្រហែលប្រាំម៉ោងក្នុងការមើលទូរទស្សន៍ក្នុងមួយថ្ងៃៗ។ វាស្មើនឹង ៣៥ម៉ោងក្នុងមួយសប្ដាហ៍។ និយាយក្នុងន័យផ្សេង អ្នកបានចំណាយពេលទំនេររបស់អ្នកមើលទូរទស្សន៍ស្មើនឹងម៉ោងដែលអ្នកធ្វើការនិងរៀនសូត្រ។ អ្នកសាកគិតទៅមើល តើអ្នកអាចទទួលបានអ្វីប្រសិនជាអ្នកចំណាយពេលទាំងនោះទៅធ្វើអ្វីដែលមានប្រយោជន៍? ១) អានសៀវភៅ៖ ការអានសៀវភៅហាក់ដូចជាមនុស្សម្នាក់ៗចូលចិត្តណាស់ តែយើងម្នាក់ៗហាក់ដូចជាមិនសូវទៅរើសសៀវភៅមកអាននោះទេ។ អ្នកសាកស្រមៃទៅមើល តើអ្នកអាចអានសៀវភៅប៉ុន្មានក្បាល ប្រសិនជាអ្នកប៉ុន្មានពេល២ទៅ៣ម៉ោងរាល់យប់។ អ្នកប្រហែលជាអានចប់សៀវភៅបីឬបួនក្បាល។ ហើយវាអាចបង្កើនចំណេះដឹងដល់អ្នក។ ២) ចម្អិនម្ហូបដែលមានផាសុខភាព៖ ការមើលទូរទស្សន៍និងការញុាំអាហារ មិនល្អចំពោះសុខភាពមានការជាប់ទាក់ទងគ្នា។ ពីព្រោះថា ពេលអ្នករវល់មើលទូរទស្សន៍ អ្នកគ្មានពេលទៅចម្អិនម្ហូបនោះទេ។ ដូច្នេះហើយ អ្នកញុាំអាហារដែលនៅសល់។ ការកាត់បន្ថយម៉ោងមើលទូរទស្សន៍ អ្នកមានពេលទៅធ្វើម្ហូបដែលមានផាសុខភាព។ ៣) ធ្វើលំហាត់ប្រាណ៖ ឥឡូវនេះ អ្នកញុាំអាហារផាសុខភាពហើយ អ្នកអាចបង្កើនទម្លាប់ហាត់ប្រាណដែលជួយឲរាងអ្នកស្អាត។ ចំណាយពេលរត់រៀងរាល់ថ្ងៃក្រោយម៉ោងធ្វើការ ឬក៏ទៅកន្លែងហាត់ប្រាណ។ ក្នុងម៉ោងដូចគ្នានេះ អ្នកអាចមើលចប់មួយរឿងនិងអ្នកអាចសម្រកទម្ងន់។ តើអ្នកយកមួយណា។ ៤) រៀនតាមប្រព័ន្ធអនឡាញ៖ ជាមួយពេល៣៥ម៉ោងក្នុងមួយអាទិត្យ អ្នកគួរតែចុះឈ្មោះអនឡាននិងរៀនយកចំណេះដឹងថ្មីៗ ឬ រៀនដើម្បីទទួលសញ្ញាប័ត្រថ្មីៗ។ មានថ្នាក់អនឡានជាច្រើនដែលអ្នកអាចជ្រើសរើសបាន វាជាជាងចំណាយពេលទាំងនោះទៅមើលទូរទស្សន៍៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s