ចំណេះដឹង​និង​បទ​ពិសោធន៍​មិន​អាច​ធានា​ថា ​អ្នក​នឹង​ទទួល​បាន​នូវ​ភាព​ជោគជ័យ​នោះ​ទេ បើ​គ្មាន​អត្តចរឹត​និង​ទម្លាប់​ល្អ​នរណាៗក៏គិតដែរថា ឲ្យតែមានចំណេះដឹងខ្ពង់ខ្ពស់ឬបទពិសោធន៍យូរឆ្នាំ ពួកគេនឹងអាចទទួលបាននូវភាពជោគជ័យយ៉ាងងាយស្រួល តែប្រសិនបើអ្នកមិនមានទម្លាប់និងអត្តចរឹតល្អនោះទេ អ្នកក៏នឹងមិនអាចទទួលបាននូវភាពជោគជ័យដូចអ្វីដែលអ្នកធ្លាប់រំពឹងទុកនោះដែរ។ ខាងក្រោមនេះគឺជាចំណុចបន្ថែមពីលើអ្វីដែលនាំអ្នកទៅកាន់ភាពជោគជ័យបាន៖

១) គំនិតវិជ្ជមាន

មិនថាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ប្រសិនបើអ្នកមានគំនិតវិជ្ជមាន អ្វីៗហាក់បីដូចជាប្រសើរឡើងព្រោះថា អ្នកនឹងតែងតែព្យាយាមរកដំណោះស្រាយ មិនមែនបន្ថែមគំនាបទៅលើបញ្ហានោះទេ។

២) ទម្លាប់ល្អ

ទោះជាមនុស្សជាច្រើនមិនអាចធ្វើបាន មានតែមនុស្សដែលទទួលជោគជ័យតែប៉ុណ្ណោះដែលមានទម្លាប់ខ្ជាប់ខ្ជួន ឯអ្នកដទៃទៀត ហាក់បីដូចជាមិនអាចកែប្រែទម្លាប់អាក្រក់របស់ពួកគេបាន ដែលធ្វើឲ្យពួកគេបរាជ័យជារឿយៗនៅក្នុងជីវិត។

៣) គោលដៅ

មានមនុស្សជាច្រើនរស់នៅមកដល់សព្វថ្ងៃមិនដឹងថា ពួកគេចង់បានអ្វីឲ្យពិតប្រាកដនៅក្នុងជីវិត ដែលជាហេតុដែលធ្វើឲ្យពួកគេមិនដឹងថាគួរដើរទៅតាមផ្លូវណាមួយ ដោយសារតែពួកគេមិនបានកំណត់គោលដៅឲ្យបានត្រឹមត្រូវ។

៤) មានគម្រោង

នៅពេលដែលអ្នកកំណត់គោលដៅហើយថាត្រូវទៅណា អ្វីដែលអ្នកគួរធ្វើបន្ទាប់នោះគឺរៀបគម្រោងដើម្បីសម្រេចគោលដៅមួយនោះ ព្រោះថាបើអ្នកកំណត់គោលដៅហើយ តែមិនបានរៀបគម្រោងឲ្យម៉ត់ចត់នោះទេ អ្នកក៏មិនអាចសម្រេចវាបាននោះដែរ។

៥) ថែរក្សាសុខភាព

ចំណុចនេះក៏ទាក់ទងជាមួយការបែងចែកពេលវេលានោះដែរ ព្រោះថាបើអ្នកខំប្រឹងរហូតសុខភាពទន់ខ្សោយ ក៏វាគ្មានន័យអ្វីដែរ ព្រោះចុងក្រោយ អ្នកនឹងត្រូវខាតទាំងថវិកាក៏ដូចជាពេលវេលាដដែលហ្នឹងក្នុងការព្យាបាលជំងឺ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.success.com

X
5s