ចំណុចងាយៗ អ្នកអាចរក្សាបន្ទប់ទឹកឲមានរបៀបនិងស្អាតបាន
បន្ទប់ទឹករបស់អ្នកអាចជាបន្ទប់មួយដែលអ្នកឧស្សាហ៍ចូល។ ទោះបីជាអ្នកនិងគ្រួសាររបស់អ្នកចំណាយពេលតិចតួចក្នុងការសម្អាតបន្ទប់ទឹកក្តី តែវាពិតមានសារៈសំខាន់ក្នុងការសម្អាតវា។ វាមានសារៈសំខាន់ក្នុងការរក្សាភាពស្អាតក្នុងបន្ទប់ទឹករបស់អ្នក។ ខាងក្រោមនេះនឹងបង្ហាញពីវិធីដែលអ្នកអាចធ្វើបានក្នុងការរក្សាបន្ទប់ទឹកឲស្អាតល្អ។
១) បែងចែកនូវសម្ភារៈសើម៖ អ្នកប្រហែលជាដឹងហើយថា អ្វីៗដែលអ្នកត្រូវក្នុងបន្ទប់ទឹកគឺត្រូវប្រើប្រាស់ទឹកជានិច្ច។ ដូច្នេះហើយ វាពិតជាមានសារៈសំខាន់សម្រាប់អ្នកដែលអ្នកត្រូវប្រយ័ត្នកុំឲកន្សែងឬវាំងននទទឹក ពេលវាមិនត្រូវបានប្រើប្រាស់។ ពេលអ្នកងូតទឹករួច អ្នកត្រូវបើកបង្អួច និងអនុញ្ញាតឲវាស្ងួត។
២) រៀបចំរបស់ប្រើប្រាស់ក្នុងបន្ទប់ទឹក៖ បន្ទប់ទឹករបស់អ្នកប្រហែលជាពោរពេញទៅដោយសាប៊ូឬគ្រឿងសម្អាតជាច្រើនដែលអ្នកមិនសូវប្រើប្រាស់។ តើអ្នកត្រូវការសាប៊ូគ្រប់ប្រភេទ ដើម្បីកក់សក់ឬសម្អាតខ្លួនដែរឬទេ? អ្នកប្រហែលជាមិនប្រើប្រាស់ទាំងអស់នោះទេ។ ដូច្នេះហើយ បោះចោលនូវអ្វីដែលអ្នកមិនសូវប្រើប្រាស់។ បន្ទប់ទឹករបស់អ្នកនឹងមើលទៅមានរបៀប។
៣) បើកបង្អួច៖ អ្នកប្រហែលជាដឹងពីសារប្រយោជន៍នៃការបើកបង្អួចហើយ។ ពេលដែលមានខ្យល់ចូលមកច្រើន បន្ទប់ទឹករបស់អ្នកនឹងមានភាពស្ងួត។ ប្រសិនជាបន្ទប់ទឹករបស់អ្នកគ្មានបង្អួចទេ អ្នកអាចប្រើប្រាស់កង្ហារបាន។
៤) ប្រើប្រាស់របស់ដែលអ្នកធ្វើដោយខ្លួនឯង៖ គ្រឿងសម្អាតជាច្រើននឹងមានដីប្រសិនជាអ្នកសម្អាតវាមិនត្រឹមត្រូវ។ អ្នកអាចប្រើទឹកសូដានិងទឹកខ្មេះដែលអាចសម្អាតបានយ៉ាងស្អាត។ វាមិនត្រឹមតែល្អចំពោះអ្នកនិងបរិស្ថាន ថែមទាំងអាចសន្សំលុយបានទៀត៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org