វិធី ៥យ៉ាងដែលអ្នកអាចធ្វើបានដើម្បីរស់នៅតាមវិថីដែលអ្នកចង់បាន
តើអ្នកកំពុងរស់នៅក្នុងក្តីសុបិនរបស់អ្នកហើយឬនៅ? តើអ្នកពេញចិត្តនឹងជីវិតរបស់អ្នកទេ? យើងម្នាក់ៗរស់នៅរាល់ថ្ងៃគឺដើម្បីរស់នៅជីវិតតាមដែលយើងចង់បាន។ ប៉ុន្តែ ប្រសិនជាអ្នកមិនទាន់មានគោលបំណងក្នុងឆាកជីវិតឬមិនទាន់សម្រេចនូវគោលបំណង ខាងក្រោមនេះជាវិធីទាំង ៥ដែលអ្នកអាចគ្រប់គ្រងជីវិតរបស់អ្នក។
១) តើអ្នកចង់បានជីវិតបែបណា?៖ អ្នកត្រូវសួរខ្លួនឯងសិន ថាតើជីវិតរបស់អ្នក នឹងប្រែក្លាយទៅជាដូចម្តេចក្រោយពេលដែលអ្នកបានសម្រេចចិត្តដើរតាមវិថីជីវិតដែលអ្នកចង់បាន។ ត្រូវកំណត់ខ្លួនឯងថា ចង់បានជីវិតបែបណា?
២) តាមចំណង់ចំណូលចិត្ត៖ នៅពេលអ្វីដែលអាចធ្វើឲអ្នកញញឹមឬសើច នេះជាគន្លឹះមួយដែលបង្ហាញថា អ្នកកំពុងតែនៅលើផ្លូវដែលត្រឹមត្រូវ។ ក្តីរីករាយគឺជាអ្វីមនុស្សគ្រប់គ្នាចង់បានក្នុងជីវិត។ ដូច្នេះហើយ ធ្វើតាមអ្វីដែលអាចធ្វើឲអ្នកមានអារម្មណ៍បាន។
៣) កុំតាមភាពភ័យខ្លាច៖ ការភ័យខ្លាចច្រើនអាចបញ្ឈប់អ្នកនៅមួយកន្លែង និងបញ្ឈប់អ្នកពីការសម្រេចគោលបំណងរបស់អ្នក។ ភាពភ័យខ្លាចគឺជាអារម្មណ៍នៅក្នុងខ្លួនដែលអ្នកត្រូវយកចិត្តទុកដាក់។ ដើម្បី គិតថា អ្វីទាំងនោះ គឺជាអ្វីដែលអ្នកខ្លាច មកជាអ្វីដែលអ្នកប្រកួតប្រជែងខ្លួនអ្នកទៅវិញ។ ការធ្វើបែបនេះនឹងជួយអ្នកឱ្យដើរទៅមុនបាន។
៤) គិតឲបានធំនិងវែងឆ្ងាយជាងមុន៖ មនុស្សជាច្រើនគិតថា ការងាររបស់ពួកគេគឺជាវាសនា តែមនុស្សមួយចំនួនគិតថាជាឱកាសទៅវិញ។ មនុស្សមួយចំនួនជឿថា ជីវិតរបស់ពួកគេគ្រាន់តែមានគ្រួសារ និងមានការងារទៅបានហើយ។ ប៉ុន្តែ អ្នកគួរតែគិតបែបនេះវិញ តើការងារដែលអ្នកធ្វើរាល់ថ្ងៃនេះមានឥទ្ធិពលដល់អ្នកដទៃឬអត់? តើអ្នកគួរតែបន្តជ្រើសរើសវាជាគោលដៅជីវិតដែរឬទេ។
៥) សកម្មភាព៖ ប្រសិនជាអ្នកមិនដឹងតើពេលណាឬកន្លែងណាដែលអ្នកគួរចាប់ផ្តើមជីវិតរបស់អ្នក អ្នកអាចធ្វើវិញក៏បានមិនថាតូចឬធំ។ អ្វីដែលអ្នកធ្វើថ្ងៃនេះនឹងមានផលនៅថ្ងៃក្រោយ។ ចាប់ផ្តើមធ្វើអ្វីដែលអ្នកមានអារម្មណ៍ថារីករាយ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.powerofpositivity.com