ចំណុច៤យ៉ាងដែលមានតែមនុស្សតឹងតែងលើខ្លួនឯងទើបយល់បាន​



មនុស្សម្នាក់ៗសុទ្ធតែយល់ពីអារម្មណ៍នៅក្រោមសម្ពាធ ដូចជាការដាក់កំណត់ការធ្វើកិច្ចការសាលាឬការងារជាដើម។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ភាគច្រើនសម្ពាធកើតចេញពីខ្លួនគេផ្ទាល់។ ពួកគេបានជំរុញឱ្យខ្លួនឯងសម្រេចឱ្យបានកាន់តែច្រើន ហើយគំនិតនៃការបរាជ័យនេះបានសង្កត់ធ្ងន់លើខ្លួនរបស់ពួកគេ។ ពួកគេស្រលាញ់អារម្មណ៍ក្រោយពេលពួកគេសម្រេចការងារអស្ចារ្យ ប៉ុន្ដែជាញឹកញាប់ ពួកគេបានដាក់សម្ពាធទៅលើរឿងតូចតាចនោះ។ ប្រសិនជាអ្នកជាមនុស្សដែលមនុស្សតឹងតែងលើខ្លួនឯង អ្នកនឹងមានចំណុចដូចខាងក្រោម។ ១) អ្នកមិនចូលចិត្តរកជំនួយពីអ្នកដទៃទេ ប៉ុន្តែអ្នកជួយអ្នកដទៃទៅវិញ៖ អ្នកមិនចូលចិត្តរកជំនួយពីអ្នកដទៃឡើយ។ អ្នកខិតខំតាមសមត្ថភាពនិងចង់ក្លាយជាមនុស្សឯករាជ្យមួយ។ ប៉ុន្តែអ្នកសប្បាយចិត្តក្នុងការជួយនរណាម្នាក់ដែលត្រូវការវា ហើយអ្នកក៏មិនដែលវិនិច្ឆ័យទៅលើការសុំជំនួយរបស់អ្នកដទៃដែរ។ ២) អ្នកចង់រស់នៅដល់ចំណុចកំពូល៖ អ្នកមិនចង់បានជីវិតមធ្យមនោះទេ អ្នកចង់មានជីវិតដែលអស្ចារ្យ សប្បាយចិត្ត និងភាពជោគជ័យ។ អ្នកដឹងថាអ្នកត្រូវតឹងតែងលើខ្លួនឯងដើម្បីភាពជោគជ័យ។ ៣) ស្អប់ការបរាជ័យ៖ គ្មាននរណាម្នាក់ចូលចិត្តការបរាជ័យនោះទេ ហើយរួមទាំងអ្នកផងគឺពិតជាស្អប់វាជាខ្លាំង។ អ្នកតែងតែគិតអំពីគោលដៅរបស់អ្នក និងរបៀបដើម្បីជៀសវាងការបរាជ័យហើយចិត្ដគំនិតនេះពិតជាមានអត្ថប្រយោជន៍។ ជាញឹកញាប់ អ្នកបានទាយពីកំហុសហើយអ្នកព្យាយាមជៀសវាងឱ្យបាន។ ប៉ុន្តែនៅពេលដែលអ្នកធ្វើខុស អ្នកកើតទុក្ខជាខ្លាំង។ ៤) អ្នកគិតពីគំនិតបែបស្ថាបនាដែលអ្នកទទួលបាន៖ ប្រសិនបើនរណាម្នាក់បានផ្តល់នូវការរិះគន់ក្នុងន័យស្ថាបនាដល់អ្នក អ្នកចងចាំវារហូត។ វាលំបាកក្នុងការស្ដាប់លើកដំបូងនូវចំណុចអវិជ្ជមានអំពីខ្លួនអ្នក ប៉ុន្តែអ្នកធ្វើតាមដំបូន្មាន៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s