អ្នក​ចិត្តសាស្ត្រ៖ ងូត​ទឹក​លឿន​ បាន​ន័យ​ថា​ អ្នក​កំពុង​តែ​មាន​សេចក្ដី​សុខ​ជាមួយ​ជីវិត​របស់​អ្នក​



តើរៀងរាល់ពេលដែលដែលអ្នកងូតទឹក អ្នកចំណាយពេលវេលាប៉ុន្មាននាទីដែរ? ឆាប់ ឬមួយក៏យូរ? អ្នកចិត្តសាស្ត្របាននិយាយថានៅពេលដែលមនុស្សម្នាក់ចំណាយពេលងូតទឹកយូរប៉ុណ្ណា អ្នកនោះមានអារម្មណ៍ថាឯកា និងសោកសៅច្រើនប៉ុណ្ណោះដូចគ្នា។ រីឯអ្នកដែលងូតទឹកលឿនវិញ អ្នកនោះគឺជាមនុស្សដែលមានការផ្ចិតផ្ចង់បានល្អ ហើយចូលចិត្តរស់នៅក្នុងការពិតច្រើនជាងអ្នកដែលចំណាយពេលងូតទឹកយូរ។ អ្នកដែលងូតទឹកយូរពេលខ្លះ មិនប្រាកដថាពួកគេចំណាយពេលក្នុងការសំអាតខ្លួនយូរនោះទេ តែមកពីពួកគេចំណាយពេលគិតពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងជីវិតរបស់ពួកគេ ហើយការងូតទឹកនេះបានធ្វើឲ្យពួកគេមានអារម្មណ៍ថា ធូរស្បើយបានខ្លះ ទើបពួកគេចំណាយពេលយូរ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s