កំហុស​​ ៤​ យ៉ាង​​ដែល​​អ្នក​​សរសេរ​អត្ថបទ​​​​ផ្សព្វផ្សាយ​ផលិតផល​​តាម​អ៊ីនធឺណិត​គួរ​ជៀស​វាង​​



ការសរសេរឲមានភាពឆ្នៃប្រឌិត និងមានប្រយោជន៍ហាក់ដូចជានិយាយស្រួលជាងធ្វើ។ អ្នកទើបចាប់ផ្ដើមច្រើនតែប្រព្រឹត្តកំហុសទាំងប៉ុន្មានខាងក្រោមនេះ។

១) អ្នកមិនបានកំណត់គោលដៅឬយុទ្ធសាស្ត្រ

អ្នកត្រូវការអត្ថបទសម្រាប់ជំនួយ Website ឬប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។ តែ អ្នកត្រូវឲអតិថិជននូវហេតុផលច្បាស់លាស់មួយដើម្បីឲគេដឹងថាគេមករកអ្នកដើម្បីអ្វី។ ប្រសិនជាមិនអីចឹងទេ អតិថិជនរបស់អ្នកក៏មិនអាចស្គាល់ពីក្រុមហ៊ុនអ្នកដែរ។ ដូច្នេះហើយ អ្នកត្រូវមានគោលដៅឲបានច្បាស់លាស់មួយ។

២) អ្នកមិនស្គាល់អតិថិជនរបស់អ្នក

តើអ្នកដឹងថាអតិថិជនរបស់អ្នកត្រូវការអ្វីទេ? តើអ្នកដឹងថាធ្វើម៉េចបានទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេទេ? ការយល់ច្បាស់ពីអតិថិជនគឺសំខាន់ណាស់ក្នុងការផ្សព្វផ្សាយ។ ដូច្នេះហើយ អ្នកត្រូវស្គាល់អតិថិជនឲបានច្បាស់និងដឹងថាពួកគេចង់បានអ្វីពិតប្រាកដ។

៣) អ្នកធ្វេសប្រហែសនឹងចំណងជើង

ការផ្ដល់អត្ថបទល្អៗនឹងផ្ដល់ភាពទុកជឿទៅលើគេហទំព័ររបស់អ្នក។ ម៉្យាងវិញទៀត អ្នកអាចបង្កើតទំនុកចិត្តជាមួយអតិថិជន។ អតិថិជននឹងបាត់បង់ទំនុកចិត្តប្រសិនជាចំណងជើងផ្សេងហើយអត្ថន័យក្នុងអត្ថបទផ្សេង។

៤) អ្នកមិនបានអានឡើងវិញមុនពេលចុះផ្សាយទេ

ការមានកំហុសទៅលើវេយ្យាករណ៍ និងការប្រកបពាក្យ អាចធ្វើឲអ្នកមើល ដឹងថាអ្នកសរសេរខ្វះវិជ្ជាជីវៈ។ អ្នកគួរតែអានឡើងវិញនិងកែតម្រូវមុនពេលចុះផ្សាយ។ អត្ថបទដែលពោលពេញទៅដោយកំហុសអាចធ្វើឲអ្នកបាត់បង់ទំនុកចិត្តពីសំណាក់អតិថិជនបាន៕

ប្រែសម្រួល៖ អឹុង មុយយូ

ប្រភព៖ www.entrepreneur.com

X
5s