ហេតុផលទាំង៤ដែលប្រាប់អ្នកថាអ្នកមិនគួរឆាប់បោះបង់ការហាត់ប្រាណចោលនោះ
មានមនុស្សច្រើនណាស់ដែលចង់បានរាងស្អាត ហើយមានសុខភាពល្អថែមទៀតផង ទើបពួកគេទៅកន្លែងហាត់ប្រាណ ឬហាត់ប្រាណនៅផ្ទះតែម្ដង តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ពួកគេមានការតាំងចិត្តតិច ពោលគឺឆាប់បោះបង់ចោល។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលប្រាប់អ្នកថា អ្នកមិនគួរបោះបង់ការហាត់ប្រាណដែលអ្នកកំពុងតែអនុវត្តនោះទេ៖
១) រាងកាយមនុស្សម្នាក់ៗមិនដូចគ្នានោះទេ៖ អ្នកខ្លះតែងគិតថា វាហាក់បីដូចជាគ្មានប្រសិទ្ធភាពសោះ ព្រោះគេហាត់យូរហើយ តែដូចជាមិនឃើញលទ្ធផល ដូចគេសោះ ព្រោះថាការវិវត្តរបស់រាងកាយមនុស្សម្នាក់ៗគឺមិនមានភាពដូចគ្នានោះទេ។
២) សន្សឹមៗ៖ មនុស្សទូទៅចូលចិត្តបង្ខំ ដើម្បីឲ្យឆាប់ស្រកគីឡូ ផ្ទុយទៅវិញ ការធ្វើទាំងបង្ខំបែបនេះគឺឆាប់ធ្វើឲ្យអ្នកបាត់បង់ការតាំងចិត្តទៅវិញនោះទេ យកល្អអ្នកគួរតែហាត់សន្សឹមៗទៅតាមអ្វីដែលអ្នកអាចធ្វើបានទៅទើបល្អជាជាង។
៣) មិនងាយឡើងគីឡូវិញទេ៖ នេះគឺជាហេតុផលដែលមនុស្សជាច្រើនពេញចិត្តជាទីបំផុត ព្រោះពួកគេនឹងទទួលបាននូវកាដូដ៏ពិសេសមួយបន្ទាប់ពីការហាត់ប្រាណជាប្រចាំរបស់ពួកគេ។
៤) ធ្វើវាឲ្យក្លាយជារឿងរីករាយមួយ៖ អ្នកអាចទុកការហាត់ប្រាណជាការបញ្ចេញភាពស្មុគស្មាញក៏បាន ហើយកុំព្យាយាមផ្ដោតទៅលើលទ្ធផលពេក គួរតែផ្ដោតទៅលើអ្វីដែលកំពុងតែធ្វើវិញ ទើបជារឿងមួយដ៏ល្អ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org