រឿង​ហេតុការណ៍​អស្ចារ្យ​នឹង​កើត​ឡើង ​ក្រោយ​ពេល​ដែល​អ្នក​បោះ​បង់​ (Give Up)​



ពេលខ្លះ អ្នកត្រូវតែបោះបង់មុនពេលដែលអ្នកអាចចាប់ផ្តើមដំណើរថ្មីឬដើរទៅមុខបាន។ ក្នុងឆាកជីវិតរបស់យើង យើងត្រូវធ្វើការសម្រេចចិត្តច្រើនណាស់ មិនថារឿងស្នេហា រឿងការងារ។ល។ តែ ការលះបង់ពេលខ្លះក៏ជារឿងល្អដែរ។ ខាងក្រោមនេះជាហេតុផល៖ ១) ខ្លួនពិតត្រូវបានលេចឡើង៖ ការដែលមានស្នេហាមិនល្អគឺអាចផ្លាស់ប្ដូរអ្នកបាន។ ការងារដែលអ្នកមិនចូលចិត្តក៏អាចផ្លាស់ប្ដូរបុគ្គលិកលក្ខណៈ ក្តីសុបិន និងចំណង់របស់អ្នកបានដែរ។ ពេលអ្នកសម្រេចចិត្តបោះបង់ អ្នកក៏អាចរកឃើញខ្លួនឯងឡើងវិញ។ ជីវិតរបស់អ្នកក៏អាចវិញទៅរកភាពដើម។ ២) សិទ្ធសេរីភាព៖ ពេលខ្លះ អ្នកមិនដឹងសោះឡើយថា អ្នកស្ថិតនៅអន្ទាក់ក្រោយពេលដែលអ្នកបាននោះបង់។ ឧទាហរណ៍៖ អ្នកបានរាប់អានមិត្តមិនល្អអស់ជាច្រើនឆ្នាំ។ តែក្រោយមកអ្នកដឹងថា រាប់អានមិត្តទាំងនោះមិនផ្ដល់អត្ថប្រយោជន៍អ្វីដល់អ្នកនោះទេ។ អ្នកអាចអាចអារម្មណ៍ពិបាកនាពេលដំបូង ប៉ុន្តែ ជីវិតរបស់អ្នកនឹងមានសិទ្ធិសេរីភាពក្រោយពេលបោះបង់។ ៣) មានពេលសម្រាប់ក្តីសុបិនចាស់៖ ការបារម្ភពីស្ថានភាពចាស់ឬទំនាក់ទំនងគឺខ្ជះខ្ជាយពេលវេលានិងកម្លាំងណាស់។ អ្នកនឹងភ្ញាក់ផ្អើលថាអ្នកមានពេលវេលាជាច្រើនសម្រាប់ក្តីសុបិនក្រោយពេលអ្នកចាកចេញពីទំនាក់ទំនងមិនល្អទាំងឡាយ។ ៤) ផលិតភាព៖ ការលះបង់គឺជាការល្អ។ អ្នកអាចបង្ហាញថាអ្នកអាចសម្រេចចិត្តដ៏ត្រឹមត្រូវបាន។ ហើយ អ្នកអាចបង្កើនផលិតភាពមិនថានៅផ្ទះឬនៅកន្លែងការងារ។ អ្នកនឹងរីកចម្រើនទៅមុខជានិច្ច៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s