បើអ្នកមានសញ្ញាទាំងនេះ នោះបង្ហាញថាអ្នកងាយនឹងឈឺចាប់ប៉ុន្តែអ្នកក៏ខ្លាំងក្នុងពេលជាមួយគ្នានេះដែរ
ដូចអ្វីដែលអ្នកបានដឹងរួចជាស្រេច ជីវិតគឺពិបាក ពោរពេញទៅដោយទុក្ខចេញពីមួយដល់មួយ។ អ្នកងាយនឹងប៉ះពាល់អារម្មណ៍។ អ្នកតែងតែបារម្ភពីអ្វីដែលអ្នកដទៃគិតអំពីអ្នក។ សញ្ញាទាំងនេះនឹងបង្ហាញថា អ្នកងាយនឹងឈឺចាប់ប៉ុន្តែអ្នកក៏ខ្លាំងក្នុងពេលជាមួយគ្នានេះដែរ៖
១) អ្នកយំ អ្នកជូតទឹកភ្នែក អ្នកចាប់ផ្ដើមធ្វើសកម្មភាព៖ អ្នកណាជឿថាពួកគេមិនត្រូវគិតច្រើនពេកទេ។ ការយំពេលអ្នកពិបាកចិត្តមិនបង្ហាញពីភាពទន់ខ្សោយ ឬទន់ជ្រាយរបស់អ្នកនោះទេ តែវាបង្ហាញពីភាពរឹងមាំទៅវិញ។ ទឹកភ្នែកដែលហូរចេញពីភ្នែករបស់អ្នកនឹងនាំយកភាពអវិជ្ជមានទៅជាមួយ ហើយនឹងធ្វើឱ្យអ្នកកាន់តែរឹងមាំ។
២) អ្នកងាយខឹង ប៉ុន្តែក៏ងាយងាកមករកភាពវិជ្ជមានវិញ៖ ប្រសិនអ្នកជាមនុស្សដែលងាយនឹងប៉ះពាល់អារម្មណ៍ អ្នកក៏ងាយខឹងដែរ។ អ្នកងាយខឹង ប៉ុន្តែទន្ទឹមនឹងនេះ អ្នកក៏ចេះទប់កំហឹងដែរ។
៣)អ្នកប្រើអារម្មណ៍៖ អ្នកអាចដឹងពីអារម្មណ៍អ្នកដទៃដោយសារអ្នកអាចយល់ពីអារម្មណ៍ដោយខ្លួនអ្នក។ នេះអាចជាប្រយោជន៍ ពីព្រោះថា អ្នកអាចយល់អ្នកដទៃនិងដឹងពេលណាអារម្មណ៍របស់ពួកគេប៉ះពាល់ដល់អ្នក។
៤) អ្នកមានអារម្មណ៍ខ្លាំងជាមនុស្សទូទៅ៖ ទោះបីជាអ្នកមានអារម្មណ៍ខ្លាំងជាមនុស្សទូទៅ នោះមិនបង្ហាញថាអ្នករឹងមាំឬខ្លាំងនោះទេ។ អ្នកក៏ចេះរំលែក និងមានការសប្បាយជាមួយមនុស្សដទៃ។ អ្នកដែលពេញចិត្តនឹងជីវិតរបស់ពួកគេច្រើនតែសប្បាយនឹងសម្រេចកិច្ចការបានច្រើន៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org