ជំហាន៤យ៉ាង ដើម្បីទៅនៅបរទេស ដោយភាពងាយស្រួល
មិនថា អ្នកចង់ទៅនៅបរទេស ក្រោមហេតុផល អ្វីនោះទេ វាពិតជារឿងពិបាកណាស់ ដើម្បីឱ្យបានទៅរលូន។ តែបើអ្នកចេះរៀបចំឲ្យបានងាយស្រួល និងតាមដំណាក់កាលវានោះទេ វាអាចនឹងមិនពិបាកតទៅទៀតសម្រាប់អ្នក។នេះជាអ្វីដែលអ្នកត្រូវដឹង៖
១) មុនពេលអ្នកធ្វើអ្វីមួយ៖ មុនដំបូងឡើយ អ្នកត្រូវគិតមើលសិន ថា អ្នកចង់ទៅទីណា ហើយ វា ផ្ដល់អត្ថន័យអ្វីខ្លះសម្រាប់ជីវិតអ្នក។ បើសិនអ្នកមានគម្រោង ចង់ទៅប្រទេស ណាដែលស៊ីវិល័យ ខ្លាំង ប្រាកដណាស់ ការចំណាយ និងការរស់នៅអាចនឹងខុសប្លែកពីកន្លែងចាស់ ទ្វេដង ហេតុនេះ ហើយអ្នកត្រូវតែត្រៀមខ្លួន ឲ្យបានរួចរាល់ជាមុនសិនទៅ។
២) មុនពេលអ្នករើចេញទៅ៖ បើសិនអ្នកសម្រេចចិត្តឃើញហើយ ថាទីកន្លែងណាស័ក្ដិសម សម្រាប់អ្នករស់នៅនោះ វាដល់ពេលអ្នកត្រូវរៀបចំអីវ៉ាន់ ដើម្បីចាកចេញហើយ។ ប្រាកដណាស់ អាចថា អីវ៉ាន់របស់អ្នកច្រើន ហើយអ្នកមិនអាចរើយកវាទៅទាំងអស់នោះទេ ។ អ្នកត្រូវគិត ថា តើអីវ៉ាន់ណាខ្លះ ចាំបាច់ ហើយខ្វះមិនបាន រីឯអីវ៉ាន់ ដែលអ្នកគិតថា វា អាចទិញបានទៀតនោះ អ្នកគួរតែទុក នៅផ្ទះចាស់ ឬមួយក៏ដាក់លក់ ក៏ជារឿងល្អ ផងដែរ។
៣) កំឡុងពេលអ្នករើចេញ៖ នេះជាពេលវេលាមួយ ដែលអ្នកមិនអាចត្រលប់ក្រោយវិញបានទេ ព្រោះអ្វីៗ អ្នកបានសម្រេចអស់ទៅហើយ។ អ្វីដែលអ្នកគួរធ្វើនោះ គឺត្រូវគិតពីទីកន្លែងថ្មីដែលអ្នករស់នៅ តើអ្នកគួរសិក្សា អ្វី? តើអ្នកគួរធ្វើការអ្វី? តើអ្នករស់នៅក្នុងមជ្ឈដ្ឋានថ្មីដោយវិធីណាខ្លះ?
៤) បន្ទាប់ពីដល់កន្លែងថ្មី៖ ជាចុងក្រោយនេះ អ្នកបានមកដល់ប្រទេសដទៃ ដែលអ្នកមានគំនិតថា ចង់មករស់នៅ ហើយ ។ អ្វីដែលអ្នកគួរធ្វើបន្ទាប់គឺការបំពេញបែបបទ ឲ្យបានស្របច្បាប់ បន្ទាប់មកធ្វើការ ហើយ គិតគូពីជីវិត ថាតើគួរធ្វើអ្វីបន្តទៀត៕
ប្រភព៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack