គោលដៅ​សម្រាប់​អភិវឌ្ឍន៍​ខ្លួនឯងដែល​អ្នក​គួរ​ដឹង​​



ការរៀបចំ គោលដៅត្រឹមត្រូវសម្រាប់អភិវឌ្ឍខ្លួន ឯងនោះ វានឹងជួយ អ្នកឲ្យ កាន់តែលូតលាស់ ទៅមុខបានលឿន មិនថា អ្នកកំពុងតែស្ថិតនៅដំណាក់កាលណានោះទេ។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយ អភិវឌ្ឍន៍អ្វីគ្រប់យ៉ាងដែលសំខាន់សម្រាប់ជីវិតអ្នក ថែមទៀត ផង។ ហេតុនេះ ហើយ បានជាអ្នកគួរដឹងថា តើគោលដៅអ្វី ខ្លះ ដែលអ្នកត្រូវការសម្រាប់អភិវឌ្ឍខ្លួន ឯង៖ ១) សន្មតថាអ្នកចង់ធ្វើអ្វី៖ បើអ្នកដឹងថា ខ្លួនឯងត្រូវការអ្វីពិតប្រាកដហើយនោះ គឺវាកាន់តែងាយស្រួល សម្រាប់អ្នកក្នុងការ ផ្ដោតទៅលើ វាជារៀងរាល់ថ្ងៃ។ ពេលដឹងថា អ្នកចង់បានអ្វីហើយ អ្នកត្រូវចេះសាកសួរ អ្នកដទៃ ឬ ក៏ថៅកែរបស់អ្នកក៏បាន ថា គំនិតឬ គម្រោងដែលអ្នកមាននេះល្អឬក៏យ៉ាងណា។ ២) ជួបមនុស្សថ្មីឲ្យបានច្រើន ៖ ជាការពិតណាស់មនុស្សកាន់តែច្រើន ដែលអ្នកជួប អ្នកនឹងកាន់តែរៀន ធ្វើតាមគេកាន់តែច្រើនដែរ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏មានមនុស្សច្រើន ចាំផ្ដល់ដំបូន្មាន ព្រម ទាំងចែករំលែក បទពិសោធន៍ ដែលមានខុសៗ គ្នាដល់អ្នកផងដែរ។ ៣) ចែករំលែកព័ត៌មានទៅកាន់មិត្តភ័ក្ដិអ្នក៖ ការអភិវឌ្ឍន៍ខ្លួន ឯង គឺមិនអាច ដើរទៅមុខបានតែម្នាក់ឯង នោះ ទេ វាគប្បីមានការចែករំលែក អ្វីដែលអ្នកដឹង ទៅកាន់មិត្តភ័ក្ដិរបស់អ្នក។ ដូចនេះ បើអ្នកអាចចែករំលែកជាមួយ មិត្តភ័ក្ដិនូវអ្វីដែលអ្នកកំពុងគិតនោះ ពួកគេប្រហែលជាបន្ថែម ចំណុចល្អ ដល់ អ្នក ជួយកែសម្រួល ចំណុចខ្វះខាត ហើយ អាចជួយអ្វីបន្ថែមទៀតជាច្រើន ដល់អ្នកតាមតែអាចធ្វើទៅបាន៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ success
X
5s