ងាយ​ៗ អ្នក​អាច​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​ខំប្រឹង​



ការរស់នៅក៏ប្រៀបបានដូចជាការងារមួយដែរ។ អ្នកអាចបង្ហាញក្តីស្រឡាញ់ចំពោះខ្លួនឯង និងរីករាយជាមួយនឹងជីវិតរបស់អ្នកបានដោយគិតទៅលើចំណុចខាងក្រោមនេះ៖ ១) ប្រាប់ខ្លួនឯងតើអ្នកស្រឡាញ់អីគេអំពីខ្លួនឯង៖ យើងរាល់គ្នាច្រើនតែភ្លេចខ្លួនអំពីខ្លួនឯង។ យើងមិនដែលចាប់អារម្មណ៍ថាខ្លួនឯងអស្ចារ្យយ៉ាងណានោះទេ។ ការខកចិត្ត ការទទួលយក និងអត់ធ្មត់ នឹងក្តីស្រឡាញ់ដែលយើងមានចំពោះខ្លួនឯង។ ២) ទទួលភាពមិនល្អឥតខ្ចោះ៖ អ្វីដែលយើងអាចឲខ្លួនឯងគឺឈប់ព្យាយាមកែប្រែខ្លួនឯងឲល្អឥតខ្ចោះ។ ចាប់ផ្តើមដំណើរជីវិតនិងធ្វើជាអ្នកពិតប្រាកដ។ ៣) គំនិតអ្នកដទៃមិនសំខាន់៖ ជាច្រើនពេល មនុស្សតែងតែចាំការទទួលយកឬការយល់ស្របពីអ្នកដទៃ សូម្បីតែអ្នកមិនចាំបាច់ទាល់តែសោះ។ អ្នកគួរតែធ្វើអ្វីដែលអ្នកគិតថាត្រឹមត្រូវទៅបានហើយ។ ៤) រក្សាគំនាតរវាងអ្នកលើកទឹកចិត្តអ្នកនិងអ្នកបំបាក់ទឹកចិត្តអ្នក៖ កុំគិតពីមនុស្សដែលមិនគិតពីអ្នក។ អ្នកគួរចំណាយពេលនៅជាមួយមនុស្សដែលលើកទឹកចិត្តដល់អ្នក គោរពអ្នកនិងស្រឡាញ់ឬគាំទ្រអ្នក។ ៥) រីករាយជាមួយអ្វីដែលអ្នកមាន៖ អ្នកប្រហែលជាមិនអាចមានអ្វីដែលអ្នកចង់បានទាំងអស់នោះទេ។ ប៉ុន្តែ ចូរចងចាំថា មានមនុស្សជាច្រើនដែលមិនមាននូវអ្វីដែលអ្នកមានឥឡូវនេះ៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s