ប្រសិនអ្នកមានសញ្ញាទាំងនេះ នោះបញ្ជាក់ថា អ្នកអាចក្លាយជាអ្នកមាន
ការក្លាយជាអ្នកមានពិតជាមិនមែនជារឿងងាយស្រួលដូចការគិត និងការរៀបចំផែនការអាជីវកម្មនោះទេ។ អ្នកគួរតែសិក្សាទម្លាប់អ្នកមានជាច្រើននាក់ដើម្បីត្រងយកនូវចំណុចល្អៗដែលពួកគាត់បានអនុវត្តដើម្បីទទួូលបានភាពជោគជ័យ។ ខាងក្រោមនេះសញ្ញាដែលបង្ហាញថា ជីវិតរបស់អ្នកក៏អាចជោគជ័យបានដែរ។
១) អ្នកចាប់ផ្តើមចេះរកលុយតាំងពីវ័យក្មេង៖ អ្នកមានភាគច្រើននៅលើពិភពលោកសុទ្ធតែចេះរកលុយតាំងពីវ័យក្មេង។ ប្រសិនជាអ្នកមានសញ្ញានេះតាំងពីក្មេង អ្នកនឹងអាចក្លាយជាអ្នកមានពីព្រោះអ្នកចេះរកលុយ។
២) អ្នកសម្រេចកិច្ចការច្រើន៖ អ្នកមានមិនទាន់សប្បាយចិត្តនូវអ្វីដែលពួកគេសម្រេចនៅថ្ងៃនេះនោះទេ។ ពួកគេមានក្តីសុបិនធំនិងច្រើនដែលត្រូវបំពេញទៀត។ មហិច្ចតា របស់ពួកគេគឺមិនចេះចប់នោះទេ។
៣) មើលឃើញឧបសគ្គជាឱកាស៖ តើអ្នកជាមនុស្សដែលមើលឃើញឱកាសនិងចេះទាញយកផលប្រយោជន៍ពីវាដែរឬទេ? អ្នកមិនទុកវាចោលហើយអង្គុយកើតទុក្ខនោះទេ។ ផ្ទុយទៅវិញ អ្នកព្យាយាមរកដំណោះស្រាយ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org