ចំណុចទាំងនេះហើយដែលមនុស្សមានជំនឿនិងទំនុកចិត្តពិតប្រាកដ មានសម្រាប់ប្រចាំថ្ងៃរបស់ពួកគេ
ជំនឿចិត្ត មានច្រើនទម្រង់ណាស់។ តែ ពេលយើងនិយាយពិជំនឿចិត្តវិញ ចំណុចដែលច្បាស់គឺថាមនុស្សដែលមានជំនឿចិត្តតែងតែពូកែនិងចេះជួយដល់អ្នកដទៃពីព្រោះថាពួកគេជំរុញឲមនុស្សសម្រេចក្តីបំណងនិងជឿជាក់លើខ្លួនឯង។ តើមនុស្សដែលមានជំនឿចិត្តលើខ្លួនឯងមានចំណុចខុសគ្នាពីមនុស្សធម្មតាយ៉ាងម្តេចទៅ៖
១) រីករាយ៖ ភាពរីករាយគឺជាកត្តាមួយនៃជំនឿចិត្ត។ ពីព្រោះថាដើម្បីមានជំនឿចិត្តទៅលើអ្វីដែលអ្នកធ្វើ អ្នកត្រូវពេញចិត្តនឹងខ្លួនឯងជាមុនសិន។ មនុស្សប្រភេទនេះសប្បាយចិត្តក្រោយពីពួកគេសម្រេចនូវអ្វីមួយ។ ពួកគេមិនសូវខ្វាយខ្វល់នឹងអ្វីដែលអ្នកដទៃគិតឡើយ។
២) មិនវាយតម្លៃទៅលើអ្នកដទៃ៖ មនុស្សដែលមានជំនឿចិត្តពិតប្រាកដមិនវាយតម្លៃទៅលើអ្នកដទៃទេពីព្រោះថាមនុស្សម្នាក់ៗសុទ្ធតែមានចំណុចខ្លាំងរៀងខ្លួន។ ម៉្យងវិញទៀត ពួកគេក៏មិនវាយប្រហារអ្នកដទៃដើម្បីមានអារម្មណ៍ល្អអំពីខ្លួនឯងដែរ។
៣) ស្តាប់ច្រើនជាងនិយាយ៖ មនុស្សដែលមានជំនឿចិត្តស្តាប់ច្រើនជាងនិយាយពីព្រោះថាពួកគេមានអារម្មណ៍ថា ពួកគេមិនចាំចាច់បង្ហាញដល់អ្នកដទៃទេ។ មនុស្សដែលមានជំនឿចិត្តដឹងថា ការស្តាប់និងយកចិត្តទុកដាក់លើសម្តីអ្នកដទៃអាចបង្រៀននូវអ្វីថ្មីដល់ពួកគេ។
៤) និយាយដោយភាពច្បាស់លាស់៖ អ្នកមិនងាយស្តាប់ឮសម្តីដែលមនុស្សមានជំនឿចិត្តនិយាយបែបរដិបរដុបឡើយ។ មនុស្សដែលមានជំនឿចិត្តនិយាយដោយភាពមឹតម៉ាត់។
៥) លំហាត់ប្រាណ៖ តាមការស្រាវជ្រាវរបស់ Eastern Ontario បានបង្ហាញថា មនុស្សដែលធ្វើលំហាត់យ៉ាងតិចពីរដងក្នុងមួយអាទិត្យមានទំនុកចិត្តលើខ្លួនឯងមិនថារាងកាយឬចិត្តគំនិតនោះទេ៕
ប្រែសម្រួល៖ អ៊ឹងមួយយូ ប្រភព៖ www.success.com