លោក Thomas Jefferson ៖«កុំចាំដល់ថ្ងៃស្អែក ប្រសិនបើអ្នកអាចធ្វើវាបាននៅថ្ងៃនេះ»​«កុំចាំដល់ថ្ងៃស្អែក ប្រសិនបើអ្នកអាចធ្វើវាបាននៅថ្ងៃនេះ»។ នេះជាបណ្ដាំរបស់លោក Thomas Jefferson ប្រធានាធិបតីទី៣របស់អាមេរិក។  លោកចង់ដាស់តឿនថា មនុស្សទាំងអស់មិនគួរពន្យារពេលឬទុកចោលការងាររបស់ពួកគេទេ។ ឃ្លាមួយនេះគឺផ្តោតសំខាន់ទៅលើការងារជាអាទិភាព។ មនុស្សជាច្រើនចង់សម្រេចកិច្ចការ ប៉ុន្តែពួកគេភ្លេចគិតថាពួកគេអាចសម្រេចកិច្ចការបានគឺដោយសារតែចាប់ផ្តើមសកម្មភាពពីឥឡូវនេះ មិនមែនចាំរហូតដល់ស្អែកឡើយ ព្រោះវាធ្វើឲ្យយប់យន់សុបិនយូរ។ ដូច្នេះហើយ មនុស្សគ្រប់គ្នា ត្រូវតែចាប់ផ្តើមសកម្មភាពភាពនៅថ្ងៃនេះ ដោយមិនចាំថ្ងៃស្អែក៕

X
5s