​ប្រទេស​ទាំង​១០ ដែល​ប្រើប្រាស់​ភាសា​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​!​



នៅ​លើ​ពិភពលោក​នេះ​​ ​មាន​ភាសា​ជាង​៧ ០០០ ​ប្រភេទ​ដែល​កំពុង​ប្រើប្រាស់​សម្រាប់​ទំនាក់​ទំនង​គ្នា​។ ​ ​ក្នុង​នោះ​​ ​នៅ​តំបន់​អាស៊ី​គឺ​មាន​ការ​ប្រើប្រាស់​ភាសា​ច្រើន​ជាង​គេ​ ​គឺ​រហូត​ដល់​២ ៣០១ ​ប្រភេទ​ ​ចំណែក​នៅ​អាហ្វ្រិក​វិញ​​ ​គឺ​មាន​មាន​ចំនួន​២ ១៣៨ ​ភាសា​។ នេះ​បើ​យោង​តាម ​ការស្រាវជ្រាវ​របស់Ethnologue​​ ​ដែល​មាន​ជំនាញ​ផ្នែក​ស្រាវជ្រាវ​ផ្នែក​ភាសា​នៅ​លើ​ពិភពលោក​។ ​ ជា​មួយ​គ្នា​នោះ​ដែរ Ethnologue​ក៏​បាន​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​ ​អំពី​ប្រទេស​ដែល​​ប្រើប្រាស់​ភាសា​ច្រើន​បំផុត​ក្នុង​លោក​ផង​ដែរ​ ​គឺ​៖

  1. ​ប្រទេស​ប៉ាពូញូវហ្គីណេ ​ដែល​ប្រើប្រាស់​ភាសា​សរុប​ប្រមាណ​៨៣៩ប្រភេទ​ផ្សេងៗ​ក្នុង​ប្រទេស​របស់​ខ្លួន​។
  2. ប្រទេស​ឥណ្ឌូណេស៊ី​ ​ប្រើ​ភាសា​ផ្សេងៗ​គ្នា​សរុប​៧០៧ ប្រភេទ។
  3. នីហ្សេរីយ៉ា​ ​មាន​ភាសា​សរុប​៥២៦។
  4. ឥណ្ឌា ​មាន​ភាសា​សរុប​៤៥៤។
  5. អាមេរិក​ ​ប្រើ​ភាសា​ផ្សេងៗ​គ្នា​សរុប​៤២២។
  6. ចិន ​មាន​ចំនួន​៣០០។
  7. ម៉ិចស៊ីកូ ​មាន​ចំនួន​២៨៩។
  8. កាមេរ៉ូន​ ​មាន​ចំនួន២៨១។
  9. អូស្ត្រាលី​មាន​ចំនួន​២៤៥។
  10. ប្រេស៊ីល ​មាន​២២៩។

    ដោយ​៖ ​​រតនា​ ​វិចិត្រ​
    ​ប្រភព៖ agenda.weforum.org & www.ethnologue.com
X
5s