ក្រៅពី​ជំនាញ​ពេទ្យ សាកលវិទ្យាល័យ​អន្តរជាតិ (IU) មាន​ជំនាញ​ជាច្រើន​ដែល​ទីផ្សារការងារ​កំពុង​ត្រូវការ​!​



សាកលវិទ្យាល័យ អន្តរជាតិ (IU) ដែល​ល្បី​រន្ទឺ​ខាង ជំនាញ​ពេទ្យ ជា​យូរ​មកហើយ​នោះ ការពិត​សាកលវិទ្យាល័យ មាន ជំនាញ​ជាច្រើន​ដែល​ទីផ្សារការងារ​កំពុង​ត្រូវការ ហើយ​សកល​វិទ្យាល័យ បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ដើម្បី​ស្វាគមន៍​និស្សិត​ជំនាន់​ថ្មី​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​លើ​មុខជំនាញ​ជាច្រើន​ដែល​សម្បូរ​ទីផ្សារការងារ​ទាំង​ប​ច្ចុប្បន្ន និង អនាគត​។​ ​ ខាងក្រោម​នេះ គឺជា​កិច្ច​សម្ភាស​រវាង​​នាយក​​គ្រប់គ្រង​ ​​​​​គេហទំព័រ BizKhmer ជាមួយ​លោក​បេ​ក្ខ​បណ្ឌិត ជ័យ សំណាង ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង ច្បាប់​នៃ​សាកលវិទ្យាល័យ អន្តរជាតិ ដែលជា​តំណាងឱ្យ​សាកលវិទ្យាធិការ ។​ ​និពន្ធ​នាយក​៖ នរណា​ក៏​ស្គាល់​ថា សាកលវិទ្យាល័យ អន្តរជាតិ គឺជា​សាលា​ល្បី​ទាំង​ជាតិ និង អន្តរជាតិ ក្នុង​វិស័យ​ពេទ្យ តើ​ក្រៅពី​ជំនាញ​ពេទ្យ​ដែល​សាលា​ទទួលបាន​នូវ​កេ​រ្ត៍​ឈ្មោះ​ដ៏​ល្បីល្បាញ​នេះ សាកលវិទ្យាល័យ​របស់​លោក​មាន​ជំនាញ​អ្វី​ផ្សេងទៀត​ទេ​? ​បេ​ក្ខ​បណ្ឌិត ជ័យ សំណាង​៖ តាមពិតទៅ​សាកលវិទ្យាល័យ អន្តរជាតិ មាន​ជំនាញ​ជាច្រើន​ដែល​យើង​កំពុងដំណើរការ និង ទទួលបាន​ដោយ​ជោគជ័យ វា​គ្រាន់តែ​ថា កន្លងមកនេះ​មាន​ភាព​ល្បី​ខ្លាំង​លើ​ជំនាញ​ពេទ្យ​។​ ​និពន្ធ​នាយក​៖ ខ្ញុំ​សូមឱ្យ​លោក​ប្រាប់​ពី​ជំនាញ​ជាក់ស្តែង​ក្រៅពី​ពេទ្យ​មាន​អ្វីខ្លះ​? ​បេ​ក្ខ​បណ្ឌិត ជ័យ សំណាង​៖ ខ្ញុំ​សូម​ជម្រាបជូន​ថា​សម្រាប់​ជំនាញ​ក្រៅពី​ពេទ្យ​ដែល​សាកលវិទ្យាល័យ អន្តរជាតិ​កំពុងដំណើរការ​សព្វថ្ងៃ​នេះ​មាន បរិញ្ញាបត្រ និង បរិញ្ញាបត្ររង​ដូចជា​៖ ​ ​១. ភាសា​អង់គ្លេស​ ​ ​២. នីតិសាស្ត្រ (​ច្បាប់​) ៣. វិទ្យាសាស្ត្រ​នយោបាយ​ ​ ​៣. សេដ្ឋកិច្ច​ ៤. គ្រប់គ្រង​ ៥. ធនាគារ និង​ហិរញ្ញវត្ថុ​ ៦. គណនេយ្យ​ ​ ​៧. គ្រប់គ្រង​សណ្ឋាគារ និង ទេសចរណ៍​ ​ ​៨. គ្រប់គ្រង​ទីផ្សារ​ ​ ​៩. វិស្វកម្ម​សំណង់​ស៊ីវិល​ ​ ​១០. ស្ថាបត្យកម្ម​ ​ ​១១. ព័ត៌មានវិទ្យា​ ​ ​១២. គីមី​ចំណីអាហារ​ ​ សូម​ជម្រាប​លោក​ដែរ​ថា ជំនាញ​ដែល​លោក​ឃើញ​នេះ​គ្រាន់តែ​ជា​គោល​ធំៗ ប៉ុន្តែ​យើង​មាន​ជំនាញ​ជាច្រើន​ទៀតផង​ដែរ​។​ ​និពន្ធ​នាយក​៖ សាលា​ខ្លះ​ផ្សព្វផ្សាយ​ល្អ​ណាស់​ដើម្បី​ទាញ​សិស្ស​ឱ្យចូល​រៀន តើ​លោក​មាន​អ្វីដែល​ធានា​អះអាងថា សាកលវិទ្យាល័យ​របស់​លោក​ល្អ​សាក​សម​នឹង​កេរ្តិ៍ឈ្មោះ​? ​បេ​ក្ខ​បណ្ឌិត ជ័យ សំណាង​៖ និស្សិត​ដែល​ហ៊ាន​ឈាន​ជើង​ចូលមក​កាន់​ទីនេះ ពួកគាត់​ត្រូវមាន​ទំនុកចិត្ត​តាម​ចំណុច​ដូចខាងក្រោម​៖ ​ ​១. តួអង្គ​សាកល​វី​ទ្យា​ល័យ​៖ ជា​គ្រឹ​ស្ថាន​អប់រំ​ដ៏​ធំ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​រក្សា​កេរ្តិ៍ឈ្មោះ​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត​វែងឆ្ងាយ​ទៅមុខទៀត​។​ ​ ​២. កម្មវិធីសិក្សា​៖ តាម​ការកំណត់​របស់​ក្រសួង​អប់រំ ហើយ​ដែល​ខ្លាំង​បន្ថែម ទៀត​នោះ គឺ​ដាក់បញ្ចូល​ឯកសារ​ថ្មី​មាន​លក្ខណៈ​អន្តរជាតិ​។​ ​ ​៣. សាស្ត្រាចារ្យ​៖ ត្រូវតែមាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ឡើងទៅ ដែលមាន​បទពិសោធន៍​ចាប់ពី ០៥​ឆ្នាំ ហើយ​ចាំបាច់​ត្រូវ​សម្រេច​ដោយ​ក្រុមប្រឹក្សា​សកលវិទ្យា​ល័យ ។​ ​ ​៤. វិន័យ​៖ សាកលវិទ្យាល័យ​នេះ មិន​ត្រឹមតែ​ផ្តល់​ចំណេះ​ជំនាញ​នោះទេ តែ​និស្សិត​នឹង​ក្លាយជា​មនុស្ស​មាន​វិន័យ សីលធម៌ និង គុណធម៌ ។​ ​ ​៥. ការ​ស្នាក់នៅ (​អន្តេវាសិកដ្ឋាន​)៖ នៅ​គ្រប់​ទីតាំង​របស់​សាកល​វិទ្យា ល័យ​សុទ្ធ​តែមាន​កន្លែង​ស្នាក់នៅ​របស់​និស្សិត​ដែល​ផ្ទះ​ឆ្ងាយ ។​ ​ ​៦. ការជួយ​គាំទ្រ​និស្សិត​៖ មាន​កម្ចី​សម្រាប់​ការសិក្សា និង ផ្តល់ឱកាស​ការងារ​ទាំ​ង​កំពុង​សិក្សា និង បញ្ចប់​ការសិក្សា ។​ ​និពន្ធ​នាយក​៖ បាទ​អរគុណ​លោក បេ​ក្ខ​បណ្ឌិត ជ័យ សំណាង ដែល​បាន​ចំណាយពេល​វេលា​ឱ្យ​​​គេហទំព័រ BizKhmer ជួប​សម្ភាស​! ដើម្បី​ចូលរួម​ក្នុង​វិស័យ​អប់រំ សុំ​យក​កិច្ចសម្ភាសន៍​នេះ​ចុះផ្សាយ​ទាំងស្រុង​នៅពេល​ខាងមុខ តើ​លោក​អនុញ្ញាត​ទេ​? ​បេ​ក្ខ​បណ្ឌិត ជ័យ សំណាង​៖ បាទ​ខ្ញុំ​យល់ព្រម​ដោយ​រីករាយ និង អរគុណ​លោក​និពន្ធ​នាយក​ដែល​បាន​ចំណាយពេល​វេលា​ជួប​សាកសួរ​ព័ត៌មាន​៕​

X
5s