ប្រទេសសេដ្ឋកិច្ចធំៗទាំង ១០ ដែលមានអត្រាអ្នកអត់ការងារធ្វើទាបជាងគេ
ស្ថិតិក្នុងរបាយការណ៍ World Economic Outlook របស់ មូលនិធិហិរញ្ញវត្ថុអន្តរជាតិ (International Monetary Fund) ដែលមានបានធ្វើការវាស់វែងចំនួនអ្នកអត់មានការងារធ្វើ ក្នុងប្រទេសសេដ្ឋកិច្ចធំៗលើពិភពលោក។ របាយការណ៍នេះបានរកឃើញនូវអត្រាអ្នកអត់ការងារធ្វើផ្សេងៗគ្នាក្នុងប្រទេសអភិវឌ្ឍន៍ធំៗលើលោក។ ខាងក្រោមនេះគឺជាប្រទេសទាំង ១០ដែលមានអត្រាអ្នកអត់មានការងារធ្វើតិចជាងគេ៖
ប្រភព៖ www.weforum.org
១) ប្រទេសជប៉ុន មាន ២,៤ភាគរយ
២) ប្រទេសអាឡឺម៉ង់ មាន៣,៤ភាគរយ
៣) ប្រទេសចិន មាន៣,៨ភាគរយ
៤) សហរដ្ឋអាមេរិក មាន៣,៨ភាគរយ
៥) ប្រទេសអង់គ្លេស មាន៤,២ភាគរយ
៦) ប្រទេសរុស្ស៊ី មាន៤,៨ភាគរយ
៧) ប្រទេសកាណាដា មាន៥,៩ភាគរយ
៨) ប្រទេសបារាំង មាន៨,៨ភាគរយ
៩) ប្រទេសអ៊ីតាលី មាន១០,៧ភាគរយ
១០) ប្រទេសប្រេស៊ីល មាន ១១,៤ភាគរយ៕
ដោយ៖ លង់ វណ្ណៈ