អនុវត្តវិធីសំខាន់ៗទាំង១២យ៉ាងនេះ ដើម្បីអាចឲ្យខួរក្បាល និង រាងកាយសម្រាកបានល្អ
ការចាកចេញពីភាពស្មុគស្មាញគឺមើលទៅហាក់ដូចជាកាន់តែពិបាកទៅៗ សម្រាប់មនុស្សម្នាក់ៗ។ ដូច្នេះបើអ្នកកំពុងតែព្យាយាមរកផ្លូវចាកចេញនោះអ្នកអាចអានពីវិធីសាស្ត្រងាយៗខាងក្រោមដែលអ្នកវិទ្យាសាស្ត្របានរកឃើញ៖
១) ទទួលការម៉ាស្សា៖ ការម៉ាស្សាអាចជាវិធីមួយជួយអ្នកអោយចាកចេញពីភាពតានតឹងបាន។ តាមរយៈការសិក្សាមួយរបស់ប្រទេសជប៉ុនស្ដីអំពីអត្ថប្រយោជន៍នៃការម៉ាស្សាបានបង្ហាញថាអ្នកដែលមានកម្រិតCortisol ទាបអាចទទួលបានអ័រម៉ូនដែលធ្វើអោយកើតមានបញ្ហាតានតឹងច្រើន។
២) ការតាំងសមាធិ៖ តាំងសមាធិក៏អាចជាវិធីល្អមួយ សម្រាប់បំបាត់ភាពតានតឹងផងដែរ។ តាមរយៈការសិក្សាមួយបានបង្ហាញថាវាមិនត្រឹមតែជួយបំបាត់អារម្មណ៍តានតឹងនោះទេ ថែមទាំងប្រឆាំងជំងឺធុញថប់អារម្មណ៍ ក៏ដូចជា ជំងឺធ្លាក់ទឹកចិត្តផងដែរ។
៣) ហាត់ប្រាណអោយទៀងទាត់៖ យោងទៅតាម Harvard Medical School បានបង្ហាញថា គន្លឹះសម្រាប់បន្ធូរអារម្មណ៍គឺត្រូវសម្រួលរាងកាយអ្នកជាមុនសិន។ មានតែការហាត់ប្រាណទេដែលអាចជួយសម្រួលដល់រាងកាយរបស់អ្នកបាន។
៤) ងូតទឹកក្ដៅ៖ ប្រសិនបើអ្នកធុញថប់ខ្លាំងនៅកន្លែងធ្វើការអ្នកព្យាយាមងូតទឹកក្ដៅក៏អាចជួយអ្នកបានដែរ។ យោងតាមNational Institute of Health បានបង្ហាញថាទឹកក្ដៅអាចជួយសម្រួលដល់ចលនាឈាមអោយដើរស្រួលហើយជួយបំបាក់ការឈឺចាប់នានា។
៥) ឧស្សាហ៍ទៅសូណា៖ ការទៅសូណាអាចជួយបន្ធូរភាពតានតឹងរបស់អ្នកបានដោយវាអាចជួយអោយអារម្មណ៍អ្នក បានសម្រាកនិងស្ងប់ស្ងាត់ជាងមុន។
៦) ដកដង្ហើមអោយវែងៗ៖ American Institute of Stress បានបង្ហាញថាការដកដង្ហើមវែងៗគឺជាគ្រឿងសម្រាប់បំបាត់ភាពតានតឹងខ្លាំង។ វាអាចជួយបន្ថែមអុកស៊ីហ្សែនឲ្យចូលទៅកាន់ខួរក្បាលអ្នក។
៧) បិទភ្នែកហើយស្រមៃទៅកាន់កន្លែងដែលអ្នកចង់ទៅ៖ ការស្រមើស្រមៃនេះហាក់ដូចជាផ្ដល់ភាពសប្បាយរីករាយទៅដល់ខួរក្បាលរបស់អ្នក។
៨) គួរតែទៅដើរកម្សាន្ត៖ ត្រូវតែប្រាកដថាការដើរកម្សាន្តនោះអាចជួយសម្រួលដល់អ្នកអោយមានអារម្មណ៍សប្បាយចិត្តជាងមុន ។
៩) ហាត់Yoga ៖ តាមការសិក្សាមួយចំនួនបានបង្ហាញថាការហាត់Yoga គឺជាផ្នែកមួយដែលសំខាន់សម្រាប់កាត់បន្ថយការខូចចិត្ត។
១០) ការស្ដាប់តន្ត្រី៖ តើអ្នកមានអារម្មណ៍ធុញថប់មែនទេ? គ្រាន់តែដោតកាសចម្រៀងហើយស្ដាប់តន្ត្រីពីរោះៗដែលអ្នកចូលចិត្ត ក៏អាចជាផ្នែកមួយសម្រួលដល់អារម្មណ៍អ្នកអោយធូរស្រាលជាងមុន។
១១) គូរឬផាត់រូប៖ ប្រសិនបើការស្រមើស្រមៃគឺជាចំណង់ចំណូលចិត្តរបស់អ្នក នេះជាពេលមួយដែលអ្នកអាចគិតពីការគូររូបឬផាត់រូប អ្វីមួយបាន។
១២) រកពេលវេលាខ្លះនៅម្នាក់ឯង៖ ការនៅម្នាក់ឯងក៏អាចជួយបំបាត់ភាពស្មុគស្មាញផងដែរ។ អ្នកអាចមានពេលវេលាសម្រាប់សមាធិម្នាក់ឯងយ៉ាងស្ងប់ស្ងាត់មួយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.businessinsider.com