តើចិនជាប្រទេសអ្នកមានឬជាប្រទេសអ្នកក្រ?​



មានការជជែកគ្នាដេញដោលជុំវិញចិនជាប្រទេសអ្នកមានឬជាប្រទេសអ្នកទើបមានការផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញនូវទិន្នន័យពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់មហាសេដ្ឋកិច្ចពិភពលោកលេខ២នេះ។ បើយោងតាមការចុះផ្សាយរបស់កាសែត SCMP។

លោកនាយករដ្ឋមន្រ្តី Li Keqiang បានចាក់សាំងបន្ថែមទៅលើការជជែកដេញដោលគ្នានេះកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយលោកបានមានប្រសាសន៍ថាចិនមានប្រជាជនប្រមាណ ៦០០លាននាក់មានចំណូល ១ ០០០យ័ន ឬស្មើនឹង ១៤០ដុល្លារក្នុងមួយខែ។ 

លោក Li Keqiang បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា៖ «ចំនួនប្រាក់ខែប៉ុណ្ណេះពិបាកក្នុងការចាយវាយទៅលើការជួលកន្លែងស្នាក់នៅក្នុងទីក្រុងទំហំមធ្យម»។

ការលើកឡើងរបស់នាយករដ្ឋមន្រ្តីរូបនេះបានបន្ថែមទម្ងន់ទៅលើហេតុផលដែលថាចិនគឺជាប្រទេសក្រីក្រ ដោយ ៤០ភាគរយនៃប្រជាជន ១,៤ ពាន់លាននាក់កំពុងរស់នៅក្នុងប្រាក់ចំណូលតិចជាង ២ដុល្លារក្នុងមួយថ្ងៃ។

លោក Ning Jizhe ប្រធានការិយាល័យស្ថិតិជាតិ (China’s National Bureau of Statistics) បានមានប្រសាន៍កាលពីថ្ងៃអាទិត្យកន្លងទៅថាប្រទេសចិនមានកំណើន ១ ៣០០ លានលានយ័ន ដែលស្មើនឹង ១៨២លានលានដុល្លារ (ទ្រីលាន) នៃទ្រព្យសម្បត្តិសរុបនាំចុងឆ្នាំ២០១៩។

ធនាគារប្រជាជនចិន (People’s Bank of China ) បានលើកនូវភាពចម្រូងចម្រាសនេះស្រដៀងគ្នាកាលពីខែមេសា បន្ទាប់ពីបានចុះផ្សាយការស្ទង់មតិអំពីគ្រួសារប្រជាជនរស់នៅក្នុងទីក្រុងដែលចេញផ្សាយថាជាធម្យមមួយគ្រួសារមានទ្រព្យសម្បត្តិ ៣,២ លានយ័ន ឬស្មើនឹង ៤៥០ ០០០ ដុល្លារ នាចុងឆ្នាំ២០១៩ បើគិតបញ្ចូលទាំងទ្រព្យអចលនទ្រព្យនិងហិរញ្ញវត្ថុ។

ការរកឃើញរបស់ធនាគារនេះដែលបានធ្វើការវាសវែងប្រជាជន ៣០ ០០០ គ្រួសារ ត្រូវបានទទួលរងការរិះគន់ដោយសាធារណៈជនចិន ដោយសារគ្រួសារភាគច្រើនមិនត្រូវជាមួយនឹងតួលេខរបស់ធនាគារកណ្ដាលនេះ។

ប្រទេសចិនគឺជាប្រទេសចំណូលមធ្យមជាផ្លូវការ ដែលមានចំណូលជាមធ្យមម្នាក់ ១០ ០០០ដុល្លារក្នុងម្នាក់ ហើយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោកបើវាស់វែងដោយអំណាចទិញ (Purchasing power parity)។

ប៉ុន្តែការបែងចែកប្រាក់ចំណូលមានភាពលំអៀងទៅរដ្ឋាភិបាលវិញដោយបានរុញច្រានចិនក្លាយទៅជា «ប្រទេសអ្នកមាន ប្រជាជនក្រ»។ 

ចិនជាប្រទេសដែលមានគម្លាតទ្រព្យសម្បត្តិធំជាងគេក្នុងពិភពលោក។ បើយោងតាមមេគុណ Gini coefficient ដែលជាការគណនាវិសមភាពទ្រព្យសម្បត្តិ បានកើនឡើងក្នុងឆ្នាំ២០១៧ ដោយឈរត្រង់ចំណុច ០,៤៦៧០ ដែលមានន័យថាប្រទេសនេះមានវិសមភាពប្រាក់ចំណូលខ្លាំង ប៉ុន្តែចិនមិនដែលចុះផ្សាយអំពីមេគុណនេះនោះទេក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

បើយោងតាមភ្ងាក់ងារស្ថិតិចិន ប្រាក់ចំណូលក្នុងប្រជាជនចិនម្នាក់ ៣០ ៧៣៣ យ័ន ឬស្មើនឹង៤ ៣០០ដុល្លារក្នុងឆ្នាំ២០១៩ មានការកើនឡើង ៥,៨ភាគរយបើធៀបនឹងឆ្នាំ២០១៨។

ប្រាក់ចំណូលរបស់ប្រជាជនម្នាក់ក្នុងតំបន់ជនបទមាន ១៦ ០២១ យ័នមួយឆ្នាំ ឬស្មើនឹង ១ ៣៣៥ យ័នមួយខែ ខណៈប្រាក់ចំណូលប្រជាជនជនបទមធ្យមមាន ១៤ ៨៣៩ យ័ន ក្នុងមួយឆ្នាំ ឬ ១ ២៣៦យ័ន ក្នុងមួយខែ។

ប្រាក់ឈ្នួលទាបរបស់ប្រជាជនជនបទ ដែលមានមានប្រមាណ ៤០ភាគរយនៃប្រជាជនចិន បានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្មុនីសនេះពីការប្ដូរម៉ូឌែលសេដ្ឋកិច្ចដែលពឹងផ្អែកលើត្រូវការរបស់ប្រជាជនក្នុងប្រទេសវិញ៕

អត្ថបទទាក់ទង៖

ដោយ៖ លង់ វណ្ណៈ

X
5s