សម្ដី​ដកស្រង់​ចំនួន​១០ឃ្លា ដែល​អាច​បំផុស​ការ​ងឿងឆ្ងល់​របស់​អ្នក​ទៅលើ​ជីវិត​ដែល​អ្នក​កំពុងតែ​រស់នៅ​ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​១០ឃ្លា ដែល​អាច​បំផុស​ការ​ងឿងឆ្ងល់​របស់​អ្នក​ទៅលើ​ជីវិត​ដែល​អ្នក​កំពុងតែ​រស់នៅ:

 

១) «ខ្ញុំ​សើច​នៅ​ពេល​ខ្ញុំ​ឮ​ថា​ត្រី​នៅ​ក្នុង​ទឹក​ស្រេក​ទឹក។ ខ្ញុំ​សើច​នៅពេល​ខ្ញុំ​ឮ​ថា​មនុស្ស​ធ្វើ​ដំណើរ​ផ្សងព្រេង​ដើម្បី​ស្វែងរក​ព្រះ​ជាម្ចាស់។» Kabir

 

២) «អ្នក​ខ្លះ​សរសើរ​ខ្ញុំ។ អ្នក​ខ្លះ​បន្ទោស​ខ្ញុំ។ ខ្ញុំ​ទៅ​ផ្លូវ​ផ្សេង​ទៀត។» Meera

 

៣) «យើង​អាន​ពិភពលោក​ខុស​ហើយ​និយាយ​ថា​វា​បំភ័ន្ត​យើង។» Rabindranath Tagore

 

៤) «ការពិត​មក​ដល់​ជា​អ្នក​ដណ្ដើម​កាន់កាប់​ក៏ព្រោះតែ​យើង​បាន​បាត់បង់​សិល្បៈ​នៃ​ការ​ទទួល​យក​វា​ជា​ភ្ញៀវ។» Rabindranath Tagore

 

៥) «អ្វី​ដែល​ជា​អ្នក​អ្នក​មើល​មិន​ឃើញ អ្វី​ដែល​អ្នក​មើល​ឃើញ​គឺជា​ស្រមោល​របស់​អ្នក។» Rabindranath Tagore

 

៦) «នៅពេល​ដែល​យើង​កំពុងតែ​គេង​លក់​នៅក្នុង​លោក​នេះ យើង​កំពុងតែ​ដឹងខ្លួន​នៅក្នុង​លោក​មួយ​ទៀត។» Jorge Luis Borges

 

៧) «គ្រប់យ៉ាង​ដែល​បាន​កើតឡើង​ទៅលើ​យើង ដែល​រាប់បញ្ចូល​នូវ​ការ​សើចចំអក សំណាង​អភ័ព្វ ការ​ខ្មាសអៀន​របស់​យើង គ្រប់យ៉ាង​គឺ​ត្រូវ​បាន​ផ្ដល់ឲ្យ​យើង​ជា​វត្ថុ​ធាតុ​ដើម ដូច្នេះ​យើង​នឹង​អាច​ឆ្លាក់​វា​ឲ្យ​ទៅជា​សិល្បៈ​បាន។» Jorge Luis Borges

 

៨) «កុំ​ខ្ជះខ្ជាយ​ពេលវេលា​របស់​អ្នក​ស្វែងរក​ឧបសគ្គ វា​ប្រហែលជា​មិនមាន​នោះ​ឡើយ។» Franz Kafka

 

៩) «ចំណាប់អារម្មណ៍​ជា​លើក​ដំបូង​តែងតែ​មិនអាច​ទុកចិត្ត​បាន។» Franz Kafka

 

១០) «ខ្ញុំ​មិន​ខ្វះ​អ្វី​ទាំងអស់។ ខ្ញុំ​គ្រាន់តែ​ត្រូវការ​ខ្លួនឯង​តែ​ប៉ុណ្ណោះ។» Franz Kafka

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​ដ៏ស៊ីជម្រៅ​ចំនួន​១០ឃ្លា ដែល​នឹង​ធ្វើឲ្យ​អ្នក​សញ្ជឹង​គិត​និង​ចាប់ផ្ដើម​ស្វែងរក​ការ​ពិត​នៅ​ក្នុង​ជីវិត

X
5s