សញ្ញា​ទាំង​៧​យ៉ាង​ បញ្ជាក់​ថា​អ្នកកំពុង​មាន​សុខភាព​មិន​ល្អ​​​



អ្នក​ណា​ៗក៏​ដឹង​ដែរ​ថា​ ការ​ហាត់​ប្រាណ​អាច​ជួយ​បញ្ចេញ​ជាតិ​ពុល​ហើយ​ធ្វើឲ្យ​​មនុស្ស​យើង​មាន​សុខភាព​ល្អ ហើយ​ការ​ញាំ​បន្លែ​ផ្លែឈើ​ក៏​ដូច​គ្នា។ យ៉ាង​ណា​មិញ ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​អនុវត្ត​តាម​អ្វី​ដែល​គេ​យល់​ថា​ល្អ​នោះ​ទេ។ ខាងក្រោម​នេះ ​ជា​សញ្ញា​ទាំង ​៧​ដែល​អ្នក​គួរ​តែ​ពិនិត្យ​មើល​ថា​តើ​វា​កើត​មាន​លើ​ខ្លួន​អ្នក​ដែរ​ឬ​មួយ​ក៏​អត់៖

១) អ្នក​មាន​បញ្ហា​ស្បែក៖ បញ្ហា​នេះ​មាន​ដូច​ជា​ស្បែក​ស្ងួត ឬ​មើល​ទៅ​ស្បែក​របស់​អ្នក​មាន​សភាព​ជាំ​ហើយ​គ្រើម​ឬ​ក៏​មាន​មុន​ជាដើម។ នេះ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​អ្នក​មាន​រោគ​សញ្ញា​អ្វី​មួយ​ជាក់​ជា​មិន​ខាន ហើយ​មូលហេតុ​ចម្បង​គឺ​មក​ពី​របប​អាហារ​របស់​អ្នក​ផ្ទាល់។

២) អ្នក​គេង​មិន​លក់៖ អ្នក​មាន​អារម្មណ៍​ថា​ មាន​ការ​ពិបាក​ក្នុង​ការ​គេង​ជា​ពិសេស​គឺ​គេង​មិន​ងាយ​លក់ ដែល​មូលហេតុ​ចម្បង​គឺ​មក​ពី​អារម្មណ៍​របស់​អ្នក​ឬ​ក៏​មក​ពី​មាន​ការងារ​ច្រើន​ហើយ​មាន​ភាព​ស្មុគស្មាញ។

៣) អ្នក​មាន​មាត់​ប្រេះ៖ បើ​សិន​ជា​អ្នក​មាន​បញ្ហា​ប្រេះ​មាត់​មាន​ន័យ​ថា​ អ្នក​ខ្វះ​ជាតិ​វីតាមីន​ឬ​មាន​ន័យ​ថា​ អ្នក​មិន​មាន​ពេល​សម្រាក​គ្រប់គ្រាន់​ឬ​មក​ពី​អ្នក​ធ្វើការ​ហួស​កម្លាំង​ពេក។

៤) អ្នក​មាន​ក្រចក​គ្រើម៖ បើ​សិន​ជា​អ្នក​មាន​សុខភាព​ល្អ​វិញ ក្រចក​និង​សាច់​ក្រចក​របស់​អ្នក​ប្រាកដ​ជា​ចេញ​ពណ៌​បែក​ផ្កាឈូក បើ​មិន​ពុំ​នោះ​ទេ​បាន​ន័យ​ថា​ អ្នក​មិន​មាន​សុខភាព​រឹងមាំ​ប៉ុន្មាន​ទេ​ជា​ពិសេស​បើ​ក្រចក​របស់​អ្នក​មាន​សភាព​ស្លេក។

៥) អ្នក​ឡើង​ទម្ងន់​ជា​លំដាប់៖ ការ​ឡើង​ទម្ងន់​រហូត​ពេក​មិន​ល្អ​នោះ​ទេ វា​ស្ដែង​ឲ្យ​ច្បាស់​ពី​ការ​គ្រប់គ្រង​របប​អាហារ​របស់​អ្នក​។ ពេល​ខ្លះ​អ្នក​មិន​ញាំ​អាហារ​ពេល​ព្រឹក​នោះ​ទេ​ដោយ​សារ​តែ​រវល់​តែ​ការ​ពិត​ទៅ​វា​គ្រាន់​តែ​ជា​លេស​តែ​ប៉ុណ្ណោះ យ៉ាង​ណា​មិញ​អ្នក​គួរ​តែ​បោះ​បង់​ទម្លាប់​ញាំ​សរុប​ចោល​ទៅ៕

ប្រែសម្រួល៖ តូច​ ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com

X
5s