មុខងារ​អាថ៌កំបាំង ៣យ៉ាង​នៅ​លើ iPhone មាន​តែ​អ្នក​ជំនាញ​ទេ​ទើប​ដឹង ចុះ​ប្រិយមិត្ត​វិញ?​



ទូរស័ព្ទ iPhone ហេតុតែ​ទទួល​បាន​ការ​គាំទ្រ​ប្រើ​ច្រើន មិន​មែន​ដោយសារ​រូបរាង​ទាន់សម័យ​មួយ​មុខ​នោះ​ទេ តែ​ក៏​បាន​ភ្ជាប់​មក​ជាមួយ​មុខងារ​ទំនើបៗ សំបូរ​បែប​ដល់​អ្នក​ប្រើ។ យ៉ាងណា មុខងារ​សំបូរ​បែប​ទាំង​នោះ ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​មិន​ទាន់​ចេះ​ប្រើ​អស់​នៅ​ឡើយ។ ជាក់ស្ដែង ខាង​ក្រោម​នេះ​អាច​ចាត់​ទុក​ថា ជា​មុខងារ​អាថ៌កំបាំង ៣យ៉ាង​នៅ​លើ iPhone កម្រ​មាន​អ្នក​ដឹង ដែល​អ្នក​អាច​មក​ស្វែងយល់​ពេល​នេះ​ទាំង​អស់​គ្នា៖ https://youtu.be/ejAYqVwQZcE ១) សរសេរ​អក្សរ​កាត់​បាន​យ៉ាង​រហ័ស ចំណេញ​ពេល (shortcut) ដើម្បី​វាយ​អក្សរ​បាន​រហ័ស ហើយ​ត្រឹមត្រូវ​ទៀត​នោះ គេ​គួរ​ប្រើ​ shortcut ​នៅ​លើ iPhone ​ដែល​ថែមទាំង​មាន​ភាព​ងាយស្រួល​ក្នុង​ពេល​វាយ​ថែមទៀត។ ​ឧទាហរណ៍​​ដូច​ជា​ពាក្យ៖ OMW = “On My Way” NYC = “New York City” GONNA = “Going To” K = “OKAY” YOU'RE = “You Are” UR = “Your” RDY = “Ready” IOU = “I Owe You” BTW = “By The Way” BBQ = “BARBAQL” ​អ្នក​អាច​បង្រៀន​ទូរស័ព្ទ​អ្នក​ឱ្យ​ចេញ​កែ​ពាក្យ​ត្រូវ​ដោយ​ស្វ័យប្រវត្តិ (Auto-Correct) ​កែ​អត្ថន័យ​ត្រឹមត្រូវ ដោយ​គ្រាន់តែ​ចុច​ពាក្យ​កាត់​រហ័ស។ ដើម្បី​អនុវត្ត​សូម​ចូល​ទៅ Settings → General → Keyboard → Text Replacement រួច​ហើយ​ចុច​លើ​សញ្ញា​បូក (+)។ បន្ទាប់​មក​វាយ​បញ្ចូល​នៅ​ត្រង់ Phrase ​និង Shortcut (តាម​វីដេអូ)។ Phrase គឺ​ជា​ពាក្យ ឬ​ឃ្លា​ពេញ ចំណែក Shortcut គឺ​ទុក​សម្រាប់​ពេល​យើង​វាយ​អក្សរ​ដោយ​ប្រើ​ពាក្យ​កាត់ សរសេរ​បាន​រហ័ស។ ២) ប្រើ​ចលនា​ក្បាល​របស់​អ្នក​ក៏​អាច​បញ្ជា iPhone បាន ដើម្បី​អនុវត្ត​សូម​ចូល​ទៅ Settings → General → Accessibility → Switch Control រួច​ហើយ​បើក​ដំណើរការ (enable) Switch Control។ បន្ទាប់​មក​ចុច​លើ​ Switches​ រួច​ហើយ​ចុច​លើ​ប៊ូតុង Add New Switch និង​រើស​យក Camera។ បន្ទាប់​ពី​នោះ អ្នក​នឹង​អាច​បញ្ជា iPhone បាន​ដូច​ជា៖ – Select Item – Scanner Menu – Resume Auto Scanning – Move To Next Item – Move To Previous Item – Stop Scanning – Tab – App Switcher – Home Button – Notification Center – Decrease Volume – Increase Volume – Siri ឧទាហរណ៍៖ ត្រង់​នេះ​អ្នក​អាច​សាកល្បង​ប្រើ Right Head Movement ដើម្បី​ដំណើរការ Home Button បាន។ ដូច្នេះ​សូម​ចុច​លើ Home Button ដែល​មាន​នៅ​ក្នុង​បញ្ជី​សកម្មភាព។ ឥឡូវ​នេះ​ដល់ពេល​សាកល្បង​ផ្អៀង​ក្បាល​ទៅ​ស្ដាំ​ហើយ តើ​បាន​ជោគជ័យ នាំ​អ្នក​ត្រឡប់​ទៅ​កាន់ Home Screen ដូច​ការ​កំណត់ action ឬ​ទេ? បញ្ជាក់៖ ប្រសិន​អ្នក​ចង់​ឈប់​ប្រើ អ្នក​អាច​ចូល​ទៅ​បិទ (Off) មុខងារ Switch Control វិញ​បាន​នៅ​ក្នុង Settings ដូច​ជំហាន​ខាង​លើ។ អ្នក​អាច​ដឹង​ថា តើ Switch Control កំពុង​ដំណើរការ​ឬ​អត់​ដោយ​គ្រាន់តែ​មើល​លើ​បន្ទាត់​ស្រប​ឈរ​ពណ៌​ខៀវ​នៅ​លើ​អេក្រង់ iPhone។ ដើម្បី​ប្រើ​មុខងារ Switch Control ឱ្យ​មាន​ដំណើរការ​ត្រឹមត្រូវ​ទៀងទាត់ សូម​ធ្វើការ​រក្សា​គំលាត​ត្រឹមត្រូវ​មួយ​រវាង iPhone និង​ក្បាល តែ​ក៏​មិន​ឱ្យ​នៅ​ជិត​ពេក​ដែរ ព្រោះ​ប្រសិន​បើ​អ្នក​ដាក់ iPhone នៅ​ជិត​ក្បាល​ពេក នោះ​ទូរស័ព្ទ​នឹង​បញ្ជាក់​សារ​ប្រាប់​អ្នក​ភ្លាមៗ៕ ៣) លាក់​កម្មវិធី​ដែល​ភ្ជាប់​មក​ជាមួយ iOS ស្រាប់ (Build-in App) នៅ​លើ iPhone Apple បាន​ដំឡើង​កម្មវិធី​ប្រមាណ ៣០​រួច​ជា​ស្រេច​នៅ​លើ iPhone របស់​អ្នក ដែល​គេ​មិន​អាច​លុប​ចេញ​ពី​ទូរស័ព្ទ​បាន​ឡើយ ជាក់ស្ដែង​កម្មវិធី Camera, Photo, Safari និង Music ជាដើម។ ដើម្បី​អនុវត្ត​សូម​ចូល​ទៅ៖ Settings → General → Restrictions → Enable Restrictions រួច​ហើយ​បញ្ចូល Password របស់​អ្នក។ បន្ទាប់​មក​បិទ (disable) លើ App ដែល​អ្នក​ចង់​លាក់ នោះ​វា​នឹង​បាត់​ចេញ​ពី​ម៉ឺនុយ​កម្មវិធី​មិន​ខាន៕ ដោយ៖ រឹទ្ធិរាជ