កម្មវិធី​ (app) ទាំង៧ នេះ​អាច​ជួយ​លោក​អ្នក​ឱ្យ​រក​ប្រាក់​ចំណូល​បន្ថែម​បាន!​



បច្ចុប្បន្ន​កម្មវិធី​ដែល​អ្នក​និយម​ដំឡើង​នៅ​លើ​ស្មាតហ្វូន​ជាង​គេ​ប្រហែល​អាច​ជា​បណ្ដាញ​សង្គម (Facebook, Instagram, Line, Viber...) និង​ហ្គេម សម្រាប់​ជា​ការ​កម្សាន្ត។ ប៉ុន្តែ​ប្រហែល​ប្រិយមិត្ត​មួយ​ចំនួន​មិន​ទាន់​បាន​ដឹង​នូវ​កម្មវិធី​ទូរស័ព្ទ (app) ទាំង ៧​នេះ ដែល BizKhmer នឹង​លើក​យក​មក​បង្ហាញ​ឡើយ ដែល​វា​មាន​លក្ខណៈ​ពិសេស​មិន​ត្រឹមតែ​អាច​ផ្ដល់​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​ជួយ​លោក​អ្នក​រក​ប្រាក់​ថែមទៀត ដែល​អ្នក​អាច​ឆ្លៀត​ធ្វើ​នៅ​ពេល​ទំនេរ​បាន។ ១) Foab៖ តំណ​ភ្ជាប់​សម្រាប់​​ទាញ​យក៖ Android | iOS

1

កម្មវិធី​នេះ​អាច​ឱ្យ​លោក​អ្នក​រក​លុយ​ពី​ការ​ថត​រូប។ អ្នក​អាច​កំណត់​តម្លៃ (ឬ​គិត​ប្រាក់) ថ្លៃ​ទៅ​តាម​រូបថត។ មនុស្ស​បច្ចុប្បន្ន​កំពុង​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ថតរូប​ស្អាតៗ ដើម្បី​បង្អួត​គ្នា ហើយ​អ្នក​ក៏​ប្រហែល​ជា​រំភើប​នូវ​ចំនួន​ទឹកប្រាក់​ដែល​អ្នក​អាច​រក​បាន​តាមរយៈ​រូបថត​ផង​ដែរ។ ២) Bookscouter៖ តំណ​ភ្ជាប់​សម្រាប់​​ទាញ​យក៖ Web-Based

2

ប្រសិន​អ្នក​មាន​សៀវភៅ​ចាស់ៗ ដែល​ចង់​បញ្ចេញ​នោះ អ្នក​អាច​ប្រើ​កម្មវិធី (app) នេះ​បាន។ វា​អាច​ស្កេន barcodes ជាមួយ​ស្មាតហ្វូន​របស់​អ្នក ហើយ Bookscouter នឹង​អនុញ្ញាត​ឱ្យ​អ្នក​មើល​ពី​ការ​ប្រៀបធៀប​ទឹកប្រាក់​ដែល​ក្រុមហ៊ុន​ទិញ​ចូល​សៀវភៅ​ហ៊ាន​បង់​ឱ្យ​អ្នក​ចំនួន ២០ក្រុមហ៊ុន​ផ្សេង​គ្នា។ នៅ​ពេល​អ្នក​ស្វែងរក​ការ​ផ្ដល់​ជូន​ល្អ​ជាង​គេ អ្នក​គ្រាន់តែ​បំពេញ​ព័ត៌មាន​មួយ​ចំនួន​អំពី អាសយដ្ឋាន​ដែល​ត្រូវ​ឱ្យ​គេ​ផ្ញើ​ប្រាក់​ទៅ​កាន់ និង​ការ​ទីតាំង​ផ្ញើ​សៀវភៅ​ទៅ​កាន់​ក្រុមហ៊ុន​ទិញ​ចូល។ ៣) Fieldagent តំណ​ភ្ជាប់​សម្រាប់​​ទាញ​យក៖ Android | iOS

3

កម្មវិធី​នេះ​ពិត​ជា​ល្អ​ណាស់ គឺ​អាច​ជួយ​អ្នក​ឱ្យ​រក​ប្រាក់​បាន។ ដោយ​នៅ​តែ​ផ្ទះ អ្នក​អាច​ស្វែងរក​ការងារ​តាម​បញ្ជី​ការងារ (Jobs List) បាន ឬ​តាម Map View។ ចុច​លើ​ការងារ​មួយ ដើម្បី​មើល​ព័ត៌មាន​លំអិត​បន្ថែម ហើយ​ទទួល​យក​ការងារ​នោះ។ នៅ​ពេល​ការងារ​មួយ ត្រូវ​អ្នក​ជ្រើសរើស​យក​ធ្វើ អ្នក​នឹង​មាន​រយៈពេល ២ម៉ោង​ក្នុង​ការ​បំពេញ​កិច្ចការ​ឱ្យ​រួចរាល់។ ត្រូវ​ឱ្យ​ច្បាស់​ថា យល់​ពី​ការងារ​នោះ​ច្បាស់​មុន​ពេល​ចាប់ផ្ដើម​កិច្ចការ​នោះ។ ៤) Cash For Laptop តំណ​ភ្ជាប់​សម្រាប់​​ទាញ​យក៖ Web-Based

4

អ្នក​អាច​រក​ប្រាក់​បន្ថែម​ដោយ​ការ​លក់​កុំព្យូទ័រ Laptop ចាស់ៗ​របស់​អ្នក ហើយ​កម្មវិធី​នេះ​នឹង​ជួយ​អ្នក​ធ្វើ​វា​ទៅ​បាន។ វា​មាន​លក្ខណៈ សាមញ្ញ​ក្នុង​ការ​ប្រើ ដោយ​គ្រាន់តែ​ចុច​រើស​យក​ប្រភេទ​ផលិតផល ដែល​អ្នក​ចង់​លក់ ហើយ​សរសេរ​ពិពណ៌នា​លក្ខណៈ សម្បត្តិ​របស់​ផលិតផល រួច​ខ្ចប់​វា និង​ដឹក​ជញ្ចូន​ឱ្យ​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ ហើយ​នឹង​អាច​ទទួល​ថ្លៃ​ឥវ៉ាន់​ដោយ​ការ​បង់​ជា​សែក ឬ​តាម​គណនី Paypal។ ៥) Expensify តំណ​ភ្ជាប់​សម្រាប់​​ទាញ​យក៖ Android | iOS

5

ប្រសិន​អ្នក​កំពុង​មាន​បញ្ហា​ជាមួយ​របាយការណ៍​ចាយវាយ​របស់​អ្នក អ្នក​អាច​ចំណេញ​ពេល និង​ប្រាក់​ជាមួយ​ការ​ប្រើប្រាស់​កម្មវិធី​គ្រប់គ្រង​ការ​ចំណាយ Epensify នេះ។ កម្មវិធី​នេះ អាច​ឱ្យ​អ្នក​ថត​នូវ​វិក្កយបត្រ​ទំនិញ កត់ត្រា​ពេលវេលា បង្កើត​របាយការណ៍​ចំណាយ និង​ជាច្រើន​ទៀត។ ដោយ​ប្រើ​កម្មវិធី​នេះ នឹង​អាច​ឱ្យ​អ្នក​គ្រប់គ្រង​ការ​ចំណាយ​បាន​ងាយស្រួល និង​រហ័ស ដូច្នេះ​អ្នក​អាច​ចំណេញ​ពេល និង​យក​ពេល​ច្រើន​ទៅ​រក​ប្រាក់​បាន។ ៦) Casual តំណ​ភ្ជាប់​សម្រាប់​​ទាញ​យក៖ Web-Based

6

អ្នក​អាច​នឹង​រំភើប​ជាមួយ​កម្មវិធី​នេះ ប៉ុន្តែ​កម្មវិធី​គ្រប់គ្រង​គម្រោង Casual នេះ​អាច​សន្សំសំចៃ​ប្រាក់​បាន​មួយ​ភាគ ដោយ​ការ​ជួយ​កាត់​បន្ថយ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​គម្រោង​របស់​ក្រុម​ការងារ។ Casual ជួយ​គ្រប់គ្រង​កិច្ចការ និង​គម្រោង​នៅ​ក្នុង​វិធី​មួយ​ថ្មី ដោយ​ធ្វើ​គម្រោង​កិច្ចការ​មាន​ភាព​ងាយស្រួល ​គឺ​ដោយ​គូស​ចេញ​ជា​គំនូស​តាង​លំហូរ (flowcharts)។ ចំណុច​ពិសេស​នៅ​លើ Casual គឺ​ជួយ​គ្រប់គ្រង​លើ​ថ្លៃ​ចំណាយ​បាន​យ៉ាង​ជំនាញ។ ៧) i-Say Mobile តំណ​ភ្ជាប់​សម្រាប់​​ទាញ​យក៖ Web-Based

7

ប្រសិន​អ្នក​កំពុង​ស្វែង​រក​កម្មវិធី​សម្រង់​ស្ថិតិ​មួយ កម្មវិធី​នេះ​អាច​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក។ វា​គឺ​ជា​កម្មវិធី​បង្កើត​ដោយ​ក្រុមហ៊ុន Ipsos អាច​រក​ប្រាក់​បាន​ពី​ការ​ទទួល​យក​ការ​ធ្វើ​សម្រង់​មតិ។ អ្នក​អាច​ទទួល​បាន​ពិន្ទុ ហើយ​ប្ដូរ​បាន​ជា​កាត gift card ពី Amazon, iTunes។ល។ ឬ​អាច​ដក​បាន​ជា​សាច់ប្រាក់​ពី PayPal៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ lifehack
X
5s