ឡូយ! ថេប្លេត Alcatel ​ស៊េរី​ថ្មី​នេះ​ដើរ​ដោយ Android Marshmallow និង​មាន​ប្រព័ន្ធ 4G LTE លក់​តែ​​តម្លៃ ១៣០ដុល្លារ!​



ក្រុមហ៊ុន Alcatel ថ្មីៗនេះ បានប្រកាសចេញថេប្លេតស៊េរីថ្មីដាក់លក់ដំបូងនៅក្រុមហ៊ុន T-Mobile ដែលមានឈ្មោះ POP 7 LTE។ ថេប្លេតថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទបារាំងនេះ ភ្ជាប់លក្ខណៈ សម្បត្តិខ្ពស់ល្អគួរសម ប៉ុន្តែពិសេសត្រង់មានតម្លៃធូរថ្លៃត្រឹមតែ ១៣០ដុល្លារប៉ុណ្ណោះ។

Alcatel_POP_7_LTE.0.0

ស្មាតហ្វូន Alcatel នេះមានអេក្រង់ទំហំ ៧អ៊ីញអមដោយ resolution 1024 x600px បំពាក់ដោយអង្គប្រតិបត្តិ dual-core ល្បឿន 1.1GHz, RAM 1GB, មេម៉ូរីម៉ាស៊ីន 8GB ហើយមានថ្មកម្រិត 3240mAh។ ស្មាតហ្វូន POP 7 LTE នេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ដែលជាជំនាន់ចុងក្រោយរបស់ Google។ POP 7 នេះមានតម្លៃ ១២៩,៩៩ដុល្លារ ដែលមានតម្លៃស្ទើរតែថោកជាងថេប្លេតដែលមានតែ Wi-Fi មួយចំនួននៅលើទីផ្សារទៅទៀត៕
X
5s