វិធីសាស្ត្រប្រសិទ្ធភាព អាចជួួយឱ្យ iPhone របស់អ្នកកាន់ថ្មយូរជាងមុន ២ដង
ចំណុចស្នូល ដើម្បីបង្កើនអាយុកាលធ្វើឱ្យ iPhone ក៏ដូចជាស្មាតហ្វូនទូទៅកាន់ថ្មប្រើបានយូរ ក្រៅពីការកម្រិតទៅលើផ្នែក Software នោះគឺផ្នែក Hardware តែម្ដង។ ថ្មនៅលើស្មាតហ្វូនគ្រប់ប្រភេទរួមទាំង iPhone 6S និង iPhone 6S Plus គឺត្រូវបានកំណត់កម្រិតថាមពលជាក់លាក់មួយ បើកម្រិតថាមពលថ្មខ្ពស់ នឹងជួយឱ្យទូរស័ព្ទកាន់ថ្មបានយូរ បើកម្រិតថាមពលថ្មទាបទៅហើយនោះ ទោះបីអ្នកព្យាយាមកម្រិតការប្រើប្រាស់កម្មវិធី ឬព្យាយាមបិទ សេវាកម្ម ឬលុបកម្មវិធីយ៉ាងណា ក៏ទូរស័ព្ទនៅតែឆាប់អស់ថ្មដដែល។
ពុំមែនជា គន្លឹះអាថ៌កំបាំងអ្វីឡើយ ព្រោះបើតាមទស្សនាវដ្ដី Forbes បានជ្រើសរើសស្រោម iPhone 6S/6S Plus ភ្ជាប់ជាមួយថ្មជំនួយ (battery case) ដើម្បីជួយបង្កើនថ្ម ក៏ដូចជាអាយុកាលប្រើ iPhone 6S បានយូរជាងមុន ២ដង។ (បញ្ជាក់៖ ស្រោម iPhone 6S ខាងក្រោមនេះគឺសុទ្ធតែមានគុណភាព ជួយការពារពីការជ្រុះបែកបានមួយផ្នែក ក្រៅពីអាចជួយបង្កើនថាមពលថ្ម)
១) ស្រោម enCharge មានកម្រិតថាមពលថ្ម 2800mAh
-ឌីហ្សាញរូបរាងសាមញ្ញ តែស្អាត សម្រាប់ប្រើជាមួយ iPhone 6S
-តម្លៃ ៣២,៩៩ដុល្លារដាក់លក់នៅលើគេហទំព័រ www.mobilefun.com
២) Esorun iStand 6 មានកម្រិតថាមពលថ្ម 3500mAh
-ឌីហ្សាញរូបរាងពិសេសអាចដាក់បញ្ឈរ iPhone 6S បាន
-តម្លៃ ៤០ដុល្លារដាក់លក់នៅលើគេហទំព័រ www.indiegogo.com
៣) i-Blason UnityPower មានកម្រិតថាមពលថ្ម 3200mAh
-ឌីហ្សាញរូបរាងសាមញ្ញ អាចការពារពីការធ្លាប់បែក iPhone 6S
-ជាស្រោម iPhone 6S មានតម្លៃថ្លៃជាងគេក្នុងចំណោមស្រោមទាំង៥ នៅពេលនេះ គឺ៨០ដុល្លារ
-អាចភ្ជាប់ជាមួយកុំព្យូទ័រ PC/Mac តាមរន្ធ USB ដើម្បីសាកថ្ម និងអាចផ្ទេរឯកសារជាមួយ iPhone 6S
៤) MoKo iPhone 6S មានកម្រិតថាមពល 3100mAh
-ឌីហ្សាញមានរូបរាងសាមញ្ញ ស្អាត សម្រាប់ប្រើជាមួយ iPhone 6S
-ដោតសាកថ្មជាមួយកុំព្យូទ័រ ហើយក៏អាចផ្ទេរឯកសារ ឬទិន្នន័យចេញចូល iPhone ដោយមិនបាច់ដោះស្រោមចេញ
-តម្លៃ ៨០ដុល្លារ
៥) PowerSkin Pop'n 2 មានកម្រិតថាមពលថ្ម 4000mAh
-ឌីហ្សាញមានរូបប្លែងដោយស្រោម មិនបានបិទជិតលើផ្នែកគែម iPhone 6S នោះទេ ពោលគឺគ្រាន់តែបិទពីក្រោយសម្បក iPhone ប៉ុណ្ណោះ ដូច្នេះមិនធានានៅពេលជ្រុះធ្លាក់ឡើយ
-តម្លៃ ៦៩,៩៩ដុល្លារនៅលើគេហទំព័រ www.amazon.com
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ bgr