អ្នក​​​លេង​​Facebook​ទាំងអស់​ ​​​គួរ​ដឹង​អំពី​គន្លឹះ​​សំខាន់ៗ​ទាំង​១៣​​នេះ​​ ​​ ​ដើម្បី​​​​ជា​ប្រយោជន៍​ក្នុង​ការប្រើប្រាស់​!​



មាន​រឿង​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​ក្នុង​ Facebook ជា​ទូទៅ​យើង​ចំណាយ​ពេល​ច្រើន​ជា​មួយ​នឹង​កម្មវិធី​ទូរស័ព្ទ (app) ដើម្បី​ស្វែង​រក​ព័ត៌មាន​ទាន់​ហេតុការណ៍​ក៏​ដូច​ជា​បន្ត​មិត្តភាព​របស់​លោក​អ្នក​ក្នុង​កម្មវិធី​នេះ​ដែរ។ ទាំង​នេះ​គឺ​ជា​គន្លឹះ​សំខាន់​បំផុត​របស់​ Facebook ដែល​អ្នក​គួរ​យល់​ដឹង ហើយ​ប្រើ​វា​សម្រាប់​ជំនួយ​ដល់​អ្នក៖ ១)​បើ​ឃើញ​អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​ប៉ុន្តែ​លោក​អ្នក​គ្មាន​ពេល​មើល​វា​ តែ​លោក​អ្នក​អាច​រក្សា​វា​ទុក​មើល​នៅ​ពេល​ក្រោយ៖ ​រាល់​ការ​រក្សា​ទុក​ តំណ​ភ្ជាប់​(link) វីដេអូ រូបភាព​ ទីកន្លែង រួម​ទាំង​អ្វី​ផ្សេង​ទៀត​ នឹង​​​រក្សា​ទុក​ក្នុង​ទម្រង់​របស់​អ្នក(profile)។ មុខ​ងារ​នេះ​ស្ថិត​ក្នុង​ប៊ូតុង​ "More” សូម​មើល​រូប​ភាព​ខាង​ក្រោម។ fb1 ២)បញ្ឈប់​ការ​ស្នើសុំ​ពី​អ្នក​លេង​ Candy Crush៖ មាន​វិធី​មួយ​ក្នុង​ការ​បញ្ឈប់​ការ​រំខាន​ពី​ Game ជា​ច្រើន​ដែល​ទទួល​ការ​ស្នើសុំ​ពី​មិត្តភក្ដិ​។ នៅ​ក្នុង App របស់​ Facebook សូម​ចូល​ទៅ​កាន់​ More → Setting → Account Setting → Notifications → Mobile → រួច​ដក​​សញ្ញា​គ្រីស​លើ Application Invites។ ​ fb2 ៣)​ប្ដូរ​រូប​ភាព​របស់​អ្នក(Profile Picture)​ជា​រូបភាព​មាន​ចលនា៖​ ​ក្រុមហ៊ុន​​ Facebook កំពុង​អភិវឌ្ឍ​កម្មវិធី​មួយ​នេះ​ ហើយ​ក្នុង​ពេល​ឆាប់ៗ​នេះ​លោក​អ្នក​អាច​ប្ដូរ​រូបភាព​របស់​ខ្លួន​ជា​រូប​ភាព​មាន​ចលនា​ដោយ​គ្រាន់​តែ​ចូល​ក្នុង​រូប​ភាព​របស់​អ្នក​រួច​ជ្រើស​យក "Take a New Profile Video”។ fb3 ៤)ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍​ដែល​មាន​ការ​និយម​ច្រើន​ក្នុង​Facbook៖ ព័ត៌មាន​​នេះ​នឹង​បង្ហាញ​ជូន​លោក​អ្នក​កាល​ណា ​​អ្នក​ចុច​លើ​ប្រអប់​ Search របស់​កម្ម​វិធី​ Facebook នៅក្នុង​ទូរស័ព្ទ។​ ព័ត៌មាន​ទាំង​នោះ​នឹង​បង្ហាញ​ជា​ទម្រង់​បញ្ឈរ​ដែល​មាន​ចំណង​ជើង ហើយ​សុទ្ធសឹង​ជា​ព័ត៌មាន​ដែល​ពិភព​លោក​កំពុង​ជួប​ក៏​ដូច​ជា​ព័ត៌មាន​ដែល​មិត្តភក្ដិ​អ្នក​ពេញ​និយម​ជាង​គេ​ដែរ។ fb4 ៥)បិទ​មុខងារ​ចាក់​វីដេអូ​ស្វ័យប្រវត្ត៖ ប្រសិន​បើ​លោក​អ្នក​មិន​ចង់​មើល​វីដេអូ​ដែល​ជា​ទូទៅ​វា​ចាក់​ជា​ស្វ័យប្រវត្ត​ក្នុង​កម្មវិធី​ Facebook របស់​អ្នក សូម​លោក​អ្នក​ចូល​ទៅ​កាន់​ More → Setting → Account Settings → Videos and Photos → Autoplay លោក​អ្នក​អាច​ជ្រើសរើស​មុខងារ​ដែល​មាន​ ប្រសិន​បើ​លោក​អ្នក​ជ្រើស​យក​ Never Autoplay Videos នោះ​វា​នឹង​លែង​ចាក់​វីដេអូ​ជា​ស្វ័យប្រវត្ត​ទៀត​ហើយ។ fb5 ៦) មុខងារ​ Activity Log នឹង​បង្ហាញ​រាល់​ការ Like, shared, នឹង​ Commented របស់​អ្នក៖ ​មុខងារ​នេះ​វា​បង្កើត​ការ​ងារ​ស្រួល​សម្រាប់​លោក​អ្នក​ក្នុង​ការ​ដឹង​អំពី​សកម្ម​ភាព​របស់​លោក​អ្នក​ដែល​បាន​ធ្វើ​កន្លង​មក​ហើយ​ ហើយ​មុខ​ងារ​នេះ​ស្ថិត​ក្នុង​ផ្នែក​ទម្រង់​របស់​អ្នក​(Profile)។ fb6 ៧)ជ្រើស​យក​ Profile របស់​មិត្តភក្ដិ​ឬ​ក៏​ទំព័រ​ណា​មួយ(Page) ជា​អទិភាព​​ក្នុង​ការ​បង្ហាញ៖ ​មុខ​ងារ​នេះ​នឹង​បង្ហាញ​លោក​អ្នក​មុនគេ​នៅ​ពេល​ដែល​ Profile ឬ ទំព័រ​ដែល​លោក​អ្នក​បាន​ជ្រើសរើស។ ចូល​ទៅ​កាន់​ More → Settings → News Feed Preferences → Prioritize who to see first រួច​ធ្វើ​ការ​ជ្រើសរើស។ fb7 ៨)ពេល​ដែល​លោក​អ្នក​ចែក​ចាយ​អ្វី​មួយ លោក​អ្នក​អាច​កំណត់​ពី​មនុស្ស​ណា​ដែល​អ្នក​មិន​ចង់​អោយ​មើល​ឃើញ៖ ​លោក​អ្នក​អាច​កំណត់​អ្នក​អាច​មើល​ ឬ​មិន​អាច​មើល​លើ​អ្វី​ដែល​អ្នក​ចង់​ចែក​រំលែក​បាន​ដោយ​គ្រាន់​តែ​ចុច​ Shared រួច​ជ្រើស​យក Write Post នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ថ្មី​។ ត្រង់​ចំនុច​នេះ​លោក​អ្នក​ត្រូវ​ចុច​លើ​ពាក្យ​ Friend បន្ទាប់​មក​ចូល​ពាក្យ Friends except... ហើយ​ជ្រើស​យក​មិត្តភក្ដិ​ណា​ដែល​យើង​មិន​ចង់​អោយ​ឃើញ។ fb8 ៩)បិទ​នរណា​ម្នាក់​មិន​អោយ​គេ​មាន​ទំនាក់​ទំនង​មក​យើង (Block)៖ ​ប្រសិន​បើ​មាន​នរណា​ម្នាក់​បង្ក​ការ​រំខាន​ដល់​ជា​ទម្រង់​ផ្សេងៗ​ លោក​អ្នក​អាច​ប្រើ​មុខ​ងារ​នេះ​ដើម្បី​មិន​អោយ​ម្នាក់​នោះ​ធ្វើ​ការ​រំខាន​ដល់​អ្នក​ទៀត ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​គណនេយ្យ​ម្នាក់​នោះ​រួច​ចុច​ត្រង់​ចំនុច (…) ហើយ​ជ្រើស​យក​ Block សូម​មើល​រូបភាព​បន្ថែម។ ប្រសិន​បើ​លោក​អ្នក​ចង់​បើក​អោយ​ម្នាក់​នោះ​ត្រលប់​មក​ធម្មតា​វិញ​គ្រាន់​តែ​ចូល​ក្នុង​ Setting → Account Settings → Blocking ចុច​ Unblock ជា​ការ​ស្រេច។ fb9 ១០)មើល​គ្រប់​ឧបករណ៍​ទាំង​អស់​ដែល​យើង​បាន​បើ​គណនេយ្យ(Login) ហើយ​ធ្វើ​ការ​បញ្ឈប់​ក៏​បាន៖ ដើម្បី​ដំណើរ​ការ​មុខងារ​នេះ​លោក​អ្នក​ត្រូវ​ចូល​ទៅ​កាន់ Setting → Account Settings → Security → Active Sessions ហើយ​ចុច​សញ្ញា​ខ្វែង​សម្រាប់​ការ​ Log out ពី​ឧបករណ៍​នោះ។ fb10 ១១)ទទួល​ការ​បញ្ជាក់​នៅ​ពេល​ណា​យើង​ធ្វើ​ការ​ Login គណនេយ្យ​យើង​លើ​ឧបករណ៍​ថ្មី៖ ​​មុខងារ​មួយ​នេះ​វា​ជួយ​បង្កើន​សុវត្ថិភាព​សម្រាប់​គណនេយ្យ​របស់​យើង​ ព្រោះ​ថា​កាល​ណា​យើង​ Login ទៅ​កាន់​ឧបករណ៍​ថ្មី​វា​នឹង​សួរ​បញ្ជាក់​នៅ​លេខ​កូដ​ក្នុង​ទូរស័ព្ទ​យើង​ ឬ​ផ្ញើ​សារ​លេខកូដ​នោះ​ចូល​ទូរស័ព្ទ​ដៃ​យើង​។ ដើម្បី​ប្រតិបត្តិការ​មុខ​ងារ​នេះ​សូម​ចូល​ទៅ​កាន់​ Settings → Account Settings → Security ហើយ​គ្រីស​លើ​ពាក្យ Login Approvals On។ fb11 ១២)កំណត់​លើ​ដំណឹង​(notifications)៖ ​ដំណឹង​គឺ​ជា​ការ​បង្ហាញ​នៅ​​ពេល​សកម្មភាព​អ្វី​កើត​ឡើង​អោយ​យើង​បាន​ដឹង​។ ជួនកាល​ដំណឹង​នោះ​ក៏​អាច​ជា​ការ​រំខាន​សម្រាប់​អ្នក​ដែរ ដូចនេះ​លោក​អ្នក​អាច​កំណត់​ដំណឹង​នេះ​បាន​ដោយ​គ្រាន់​តែ​ចូល​ក្នុង​ Settings → Account Settings → Notifications ហើយ​ចុច​លើ​វា​ដើម្បី​ធ្វើ​ការ​បិទ​ឬ​​បើក​។ fb12 ១៣)​ទាញ​យក​រាល់​ទិន្នន័យ​ទាំង​អស់​របស់​អ្នក​ពី​ក្នុង ៖ ដើម្បី​ធ្វើ​ការ​ទាញ​យក​ទិន្នន័យ​របស់​អ្នក ត្រូវ​ចូល​ទៅ​កាន់​ Settings → General ហើយ​ចុច​លើ​ពាក្យ​ Download a copy នោះ​ Facebook នឹង​សុំ​ការ​បញ្ជាក់​ពាក្យ​សំងាត់​របស់​គណនេយ្យ​អ្នក​ហើយ​នឹង​ផ្ញើ​សារ​ទៅ​អ៊ីមែល​របស់​អ្នក​នៅ​ពេល​ទិន្នន័យ​រួច​រាល់៕ fb13

X
5s