របៀបប្លុក (Block) លេខទូរស័ព្ទនរណាម្នាក់ ឬច្រើននាក់ចោលនៅលើ iPhone មិនឱ្យគេខលចូលនាំរំខាន
iPhone ជាស្មាតហ្វូន និងជាឧបករណ៍អេឡិចត្រូនិកដែលត្រូវបានបំពាក់មុខងារសំបូរបែបរបស់ក្រុមហ៊ុន Apple។ មុខងារទូរស័ព្ទមួយចំនួនបានផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើដូចជា បើកស្ដាប់ចម្រៀង (media player), កាមេរ៉ាថតវីដេអូ, កម្មវិធីឆែកមើលគេហទំព័រផ្សេងៗ និងកម្មវិធីផ្ញើរអ៊ីមែលជាដើម។ លើសពីនេះ iPhone ក៏បានភ្ជាប់មុខងារប្លុក (block) លេខទូរស័ព្ទមកជាស្រេច ងាយស្រួលដល់អ្នកប្រើ បិទលេខគេមិនឱ្យខលចូល។ តោះមកអនុវត្តទាំងអស់គ្នាអំពីរបៀបប្លុកខាងក្រោម៖
https://youtu.be/NM051smDRM8
១) ចូលទៅ Settings → Phone → Blocked → Add New
២) រួចហើយជ្រើសរើសលេខទូរស័ព្ទ (នៅក្នុងបញ្ជី Contact ប៉ុណ្ណោះ) ដែលអ្នកចង់ប្លុក (block) មិនឱ្យខលចូល។ អ្នកក៏អាចកំណត់នៅក្នុង recent calls ឬពីក្នុងកម្មវិធី Message បានផងដែរ។
៣) ចុចលើរូប icon អក្សរ “i” ដែលនៅផ្នែកខាងស្ដាំនៃលេខទូរស័ព្ទ ឬឈ្មោះ Contact ដែលអ្នកបាន Save ណាមួយដើម្បីធ្វើការប្លុក (block) ជាការស្រេច។
៤) ដំណើរការបិទតាមកម្មវិធីផ្ញើសារ (Message) ក៏មិនខុសគ្នាដែរ។ ហើយអ្នកអាចបើកមើលបញ្ជីលេខទូរស័ព្ទដែលបានប្លុក តាម Settings គឺចូលទៅ Settings → Phone ឬ Message ឬ Facetime→ Blocked។ ចាប់ពីពេលនេះ លេខទូរស័ព្ទដែលអ្នកបានប្លុក នឹងមិនអាចខលចូលទូរស័ព្ទអ្នកបានទេ គឺនឹងមានការឆ្លើយត្រឡប់ថា កំពុងជាប់រវល់។
បញ្ជាក់៖ អ្នកក៏អាចដោះប្លុក (unblock) វិញ ដោយធ្វើតាមដំណាក់កាលដូចគ្នាខាងលើផងដែរ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ wikihow