៤ ម៉ូដែលចាត់ចូលជាស្មាតហ្វូនអេក្រង់កោង អស្ចារ្យបំផុតនាពេលបច្ចុប្បន្ន!
មិនថាអ្នកចូលចិត្តស្មាតហ្វូនអេក្រង់កោង ឬអត់នោះទេ ប៉ុន្តែវាពិតជាទូរស័ព្ទទំនើបច្នៃប្រឌិតខ្ពស់ ដែលកំពុងពេញនិយម ហើយក៏ជាចំណុចសំខាន់មួយដែលបណ្ដាក្រុមហ៊ុនទូរស័ព្ទធំៗ សម្លឹង និងចង់អភិវឌ្ឍដើម្បីបោះជំហាន និងវាយលុកទីផ្សារបានមុន។ ខាងក្រោមនេះ គឺជាស្មាតហ្វូនមានអេក្រង់កោងចំនួន ៤ម៉ូដែលចាត់ទុកជាទូរស័ព្ទអស្ចារ្យនាពេលបច្ចុប្បន្ន៖
១) BlackBerry Priv
Priv ជាស្មាតហ្វូនរបស់ក្រុមហ៊ុន BlackBerry ដែលត្រូវបានឌីហ្សាញជាពិសេស មានអេក្រង់កោងបញ្ឈិតសងខាង ងាយស្រួលបង្ហាញព័ត៌មាន (Notification) ផ្សេងៗដូចជា BlackBerry Hub, Calendar, Contact និងជាច្រើនទៀត ហើយក៏អាចបង្ហាញរបារប្រាប់ភាគរយថ្មផងដែរ។ Priv ជាស្មាតហ្វូនប្រើ Keyboard ប្រភេទ QWERTY ងាយស្រួលចុចអក្សរបានរហ័ស ហើយជាទូរស័ព្ទបំពាក់មុខងារសុវត្ថិភាពខ្ពស់។ Priv មានអេក្រង់ ៥,៤អ៊ីញ (1440x2560px) ស្រដៀងអេក្រង់ទូរស័ព្ទ Samsung ស៊េរី Galaxy Edge។ តម្លសរបស់វា ប្រហែល ៦៥០ដុល្លារ។
២) LG G Flex 2
ទោះបី G Flex 2 ចេញបានប្រហែល ១ឆ្នាំហើយក៏ដោយ តែគេក៏មិនភ្លេចរូបរាង និងលក្ខណៈ ពិសេសរបស់វាដែរ។ G Flex 2 មានអេក្រង់កោង ហើយកោងទាំងតួតែម្ដង។ លក្ខណៈ កោងរបស់វា គឺកោងបញ្ឈរ ខុសពី Priv ដែលកោងតែកញ្ចក់អេក្រង់ប៉ុណ្ណោះ។ G Flex 2 មាន RAM 3GB, អង្គចងចាំ 32GB, CPU ប្រភេទ Snapdragon 810, កាមេរ៉ាក្រោយទំហំ 13MP។ តម្លៃរបស់វា ប្រហែលតែ ២៥០ដុល្លារប៉ុណ្ណោះ លក់នៅលើគេហទំព័រ Amazon, eBay, B&H និងក្រុមហ៊ុនផ្សេងៗទៀត។
៣) Galaxy S6 edge
S6 Edge ចេញតាំងពីខែមេសា ឆ្នាំ២០១៥ ដោយមានអេក្រង់កោងបញ្ឈិតសងខាង ជាមួយទំហំអេក្រង់ ៥,១អ៊ីញ (1440x2560px) ប្រភេទ Super AMOLED។ វាបំពាកដោយឈីប Ocat-Core Exynos 7420, RAM 3GB ហើយកាមេរ៉ាក្រោយទំហំ 16MP។ S6 edge មានតម្លៃប្រហែល ៥៥០ដុល្លារ។
៤) Galaxy S7 edge
ជាស្មាតហ្វូនរបស់ Samsung ទើបត្រូវបានប្រកាសថ្មីៗ ជាមួយបច្ចេកវិទ្យាថ្មីៗ មុខងារសំបូរបែបជាង S6 edge។ អេក្រង់ S7 edge ទំហំ ៥,៥អ៊ីញ មានលក្ខណៈកោងបញ្ឈិតសងខាង ប្រភេទ Quad HD Super AMOlED។ មុខងារថ្មីគឺ Always Display សម្រាប់បង្ហាញម៉ោងពេល ងាយស្រួលដោយមិនចាំបាច់បើកសោ ដែលត្រូវបើកពន្លឺនាំឱ្យរំខានគេជុំវិញ ពេលស្ថិតនៅទីងងឹតនោះទេ។ S7 edge មានបច្ចេកវិទ្យាមិនចូលទឹង លើស S6 edge ដែលគ្មាន។ វាបានបំពាក់ដោយឈីបពីរជម្រើសគឺ Snapdragon 820 ឬ Exynos 8890។ តម្លៃ S7 edge ប្រហែល ៧៩៩ដុល្លារ (ម៉ូដែល 32GB)៕