Samsung ​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ម្ដង​ពីរ​ម៉ូដែល Galaxy J7 និង J5 ស៊េរី​ឆ្នាំ២០១៦​



ក្រុមហ៊ុន Samsung ថ្ងៃ​នេះ បាន​ប្រកាស​ចេញ​ស្មាតហ្វូន Android ថ្មី​ម្ដង​ពីរ​ម៉ូដែល​រួម​គ្នា គឺ Galaxy J7 (ស៊េរី​ឆ្នាំ២០១៦) និង Galaxy J5 (២០១៦) ដែល​ជា​ជំនាន់​ថ្មី​បន្ទាប់ពី J7 និង J5 ​ចេញ​កាលពី​ឆ្នាំ២០១៥ កន្លង​ទៅ។ ស្មាតហ្វូន​ស៊េរី J ថ្មី​ទាំងពីរ​នេះ បាន​ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​មុខ​ទំហំ 5MP ​អម​ដោយ​ភ្លើង​ជំនួយ LED Flash ងាយស្រួល​ថត selfie នៅ​ទី​ងងឹត។

gsmarena_001

ចំណែក​កាមេរ៉ា​ក្រោយ​នៃ J7/J5 ថ្មី​នេះ មាន​ទំហំ 13MP ​អម​ដោយ​ភ្លើង LED flash ផង​ដែរ និង​មាន​រន្ធ​បំពងសម្លេង (speaker) ​នៅ​ទន្ទឹម​នឹង​កាមេរ៉ា។ ស្មាតហ្វូន G7 ​ស៊េរី​ឆ្នាំ២០១៦ ថ្មី​នេះ មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន។ វា​មាន​អេក្រង់ ៥,៥អ៊ីញ Super AMOLED ​(1080x1920)px, បំពាក់​ដោយ​ឈីប octa-core ល្បឿន 1.6GHz។ J7 (2016) ​ក៏​មាន​ប្រព័ន្ធ​បណ្ដាញ LTE 4G ដែរ និង​មាន NFC ​ហើយ​មាន RAM 3GB មេម៉ូរី​ម៉ាស៊ីន 16GB (អាច​បន្ថែម​កាត microSD) ​និង​មាន​ថាមពល​ថ្ម 3300mAh។

gsmarena_002

ងាក​មក​មើល​លក្ខណសម្បត្តិ Galaxy J5 (2016) វិញ គឺ​បាន​បំពាក់​មក​ជាមួយ​អេក្រង់ ៥,២អ៊ីញ​ប្រភេទ Super AMOLED ដូច​គ្នា (720x1280)px ប្រើ​ឈីប Quad-Core ល្បឿន 1.2GHz មាន RAM 2GB ​ថាមពល​ថ្ម 3100mAh។ មុខងារ​រវាង G7 និង G5 ក៏​ប្រហាក់ប្រហែល​គ្នា ខុស​ត្រង់​តែ​លក្ខណៈ​សម្បត្តិ Hardware ប៉ុណ្ណោះ។

gsmarena_003

Samsung នឹង​បញ្ចេញ​លក់ Galaxy J7 (2016) និង J5 (2016) ទាំងពីរ​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណឹង​ពី​តម្លៃ​របស់​វា​នៅ​ឡើយ៕
X
5s