Xiamoi ទើបប្រកាសចេញឆ្នាំងដាំបាយឆ្លាតវៃ អាចភ្ជាប់ជាមួយកម្មវិធី Mi Home ដើម្បីស្កេនរកប្រភេទអង្ករបាន!
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Xiaomi ដែលពូកែខាងផលិតស្មាតហ្វូនទំនើប តែតម្លៃធូរថ្លៃដូចជាម៉ូដែលថ្មី Mi 5 ជាដើមនោះ ពេលនេះ ហាក់ដូចជាចង់បោះជំហានប្រលូកចូលទីផ្សារលក់សម្ភារៈក្នុងផ្ទះថែមទៀត ដើម្បីប្រជែងជាមួយ Samsung និង LG។ ចំណែកសម្ភារៈថ្មីចុងក្រោយនេះដែលទើបបង្ហាញនេះ គឺជាឆ្នាំងដាំបាយឆ្លាតវៃឈ្មោះ Mi Induction Heating Pressure Rice Cooker។