រថយន្ត​ស៊េរី​ថ្មី​តម្លៃ ៣៥០០០ដុល្លារ​របស់ Tesla ​ប្រើ​អគ្គិសនី​ជិះ​បាន​ឆ្ងាយ​ដល់ ៣៤៦គីឡូម៉ែត្រ​



គម្រោងការណ៍​ធំ​រយៈពេល ១០ឆ្នាំ​របស់​លោក Elun Musk ​ពេល​នេះ ហាក់​ចាប់ផ្ដើម​លេច​រូបរាង​ហើយ ដោយ​ប្រធាន​ក្រុមហ៊ុន​នេះ ទើប​បាន​ប្រកាស​ចេញ​រថយន្ត​ដែល​សាធារណជន​រង់ចាំ​ជា​យូរ​មក​ហើយ គឺ Model 3 ​ជា​ប្រភេទ​រថយន្ត​ស៊ីដាន​ធុន​កណ្ដាល​ប្រើ​អគ្គិសនី។ លក្ខណៈ​ពិសេស​នៅ​លើ Tesla Model 3 ​គឺ​ជា​អគ្គិសនី​តម្លៃ​សមរម្យ តែ​សមត្ថភាព​ខ្ពស់ ក្រោយ​សាក​អាគុយ​ពេញ​អាច​បើក​បាន​ចម្ងាយ​ផ្លូវ​រហូត​ដល់ ៣៤៦គីឡូម៉ែត្រ។

1

2

រថយន្ត Hybrid ថ្មី​នេះ នឹង​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​តម្លៃ ៣៥០០០ដុល្លារ​អាមេរិក ប៉ុន្តែ​សម្រាប់​អតិថិជន​ប្រមាណ​ជាង ១៣ម៉ឺន​នាក់​ដែល​បាន​ធ្វើការ​បញ្ជា​ទិញ​រថយន្ត​ទំនើប​នេះ គឺ​ត្រូវ​រង់ចាំ​យូរ​បន្តិច គឺ​រហូត​ដល់​ចុង​ឆ្នាំ២០១៧ ទើប​មាន​លក់​លើ​ទីផ្សារ។

3

4

5

លោក Musk បាន​និយាយ​ថា រថយន្ត Model 3 ធម្មតា (base model) នឹង​មាន​ល្បឿន​សន្ទុះ​ពី ០គីឡូ ទៅ ៩៦,៥គីឡូម៉ែត្រ/ម៉ោង គឺ​ប្រើ​ពេល​មិន​ដល់ ៦វិនាទី ហើយ​អាគុយ​របស់​រថយន្ត ពេល​សាក​ភ្លើង​ពេញ​នឹង​អាច​រត់​បាន​ចម្ងាយ​ផ្លូវ ៣៤៦គីឡូម៉ែត្រ។ Model 3 នឹង​អាច​ប្រើ​បាន​ជាមួយ​ស្ថានីយ​​សាក​ភ្លើង Superchager ​របស់ Tesla។ អតិថិជន​នឹង​ភាព​ងាយស្រួល​ក្នុង​ការ​សាក​ភ្លើង​រថយន្ត Tesla ស៊េរី​ថ្មី​នេះ ព្រោះ​វា​បង្ហាញ​ខ្លួន​ក្រោយ​ក្រុមហ៊ុន Tesla ធ្វើការ​អភិវឌ្ឍ ដាក់​ចេញ​ស្ថានីយ​សាក​ភ្លើង​ប្រមាណ ៧២០០កន្លែង​នា​ពេល​បច្ចុប្បន្ន។ Model 3 ​ជា​ប្រភេទ​រថយន្ត​ប្រើ​កាឡេ​ក្រោយ (rear-wheel drive) ហើយ​ក៏​មាន​ជម្រើស​ម៉ូទ័រ​ចំនួន​ពីរ (dual-motor) អម​ដោយ​កាឡេ​ពេញ ឬ​កាឡេ​មុខ​ក្រោយ (all-wheel drive) ផង​ដែរ។ វា​ក៏​នឹង​មាន​រួម​បញ្ចូល​មុខងារ Autopilot របស់ Tesla ផង​ដែរ។ នៅ​ក្នុង​រថយន្ត​មាន​បំពាក់​អេក្រង់​ទំហំ ១៥អ៊ីញ​ប្រភេទ touchscreen។ ក្រុមហ៊ុន Tesla ​បាន​បញ្ជាក់​ថា នឹង​បន្ថែម​មុខងារ​ជាច្រើន​ទៀត ហើយ​នឹង​បន្ត​អភិវឌ្ឍ​​វា​ឱ្យ​រឹតតែ​ទំនើប ទម្រាំ Model 3 នេះ​ចេញ​លក់​លើ​ទីផ្សារ​នៅ​ឆ្នាំ​២០១៧ ខាង​មុខ៕
X
5s