AMD ទើបប្រកាសចេញកាតក្រាហ្វិក (VGA) ជំនាន់ថ្មី សមត្ថភាពខ្លាំង សម្រាប់ប្រើជាមួយ Data Center
ក្រុមហ៊ុន AMD ថ្មីៗនេះ បានប្រកាសចេញកាតក្រាហ្វិកសម្រាប់ប្រើក្នុង Workstation ម៉ូដែល FirePro S9300 X2 ដែលមានសមត្ថភាពដូច Radeon Pro Duo ដែរ។ ដូចជាឈ្មោះពីក្រោយ របស់វា 'X2' គឺបញ្ជាក់អំពីប្រភេទក្រាហ្វិក Dual-GPU សមត្ថភាពខ្ពស់។
លក្ខណសម្បត្តិនៅលើក្រាហ្វិក FirePro នេះគឺមានភាពស្រដៀងនឹងកាត Radeo Pro Duo ដែលមានសមត្ថភាពគណនា 4096 compute core per GPU ពោលគឺ មានទំហំ 4GB នៃ 4096-bit High Bandwidth Memory per core packing 512 GB/s នៃ bandwidth។ ល្បឿននៃ Pro Duo មិនទាន់ត្រូវបានអះអាងនៅឡើយ ប៉ុន្តែយើងបានដឹង FirePro S9300 X2 មានល្បឿន 850MHz។
ក្រុមហ៊ុន AMD បានអះអាងថា កាតក្រាហ្វិកថ្មីនេះ នឹងអាចបំពេញតម្រូវការរូបភាពនៅលើកុំព្យូទ័រធំៗសម្រាប់ Data Center បានល្អប្រសើរ ជាមួយសមត្ថភាពរក្សាកម្ដៅ ការឌីហ្សាញរូបរាង សម្រាប់ម៉ាស៊ីន Server នឹងអាចបំពេញមុខងារបានល្អ។ កាតថ្មី FirePro S9300 X2 នេះនឹងមានលក់ក្នុងតម្លៃប្រហែល ៥៩៩៩ដុល្លារ ដំណាលគ្នានឹងកាតក្រាហ្វិកស៊េរីថ្មីផ្សេងទៀតរបស់ AMD នៅត្រីមាសទី២ ឆ្នាំ២០១៦ នេះ៕