Amazon ​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​លក់​ខ្សែ និង​ដុំ​ Adapter USB Type-C ​​​អន់​គុណភាព និងគ្មាន​ស្តង់ដារ​ច្បាស់លាស់​



គ្មាន​អ្វី​ជា​ការ​សង្ស័យ​ទៀត​នោះ​ទេ ដែល​តំណភ្ជាប់ USB ​ប្រភេទ​ថ្មី​ស្តង់ដារ Type-C នឹង​ចូល​មក​ជំនួស​ស្តង់ដារ​ចាស់ ដែល​វា​មាន​ភាព​ងាយស្រួល​ប្រើ និង​ល្បឿន​លឿន​ជាង​មុន។ ទន្ទឹម​ការ​រីក​ចំរើន​នៃ​ស្តង់ដារ USB ថ្មី​នេះ ក៏​មាន​ការ​ដាក់​លក់​នៅ​តាម​ហាង​អនាឡាញ​មួយ​ចំនួន។ យ៉ាងណា នៅ​លើ​គេហទំព័រ Amazon ​គឺ​មាន​ការ​រឹតត្បិត​ខ្លាំង​ចំពោះ​ការ​តាំង​លក់​បន្តិច ​តម្រូវ​ឱ្យ​មាន​ស្តង់ដារ​ត្រឹមត្រូវ​ទើប​អនុញ្ញាត។ វែបសាយ​លក់​អនឡាញ​របស់​អាមេរិក​នេះ (Amazon.com) បាន​ប្រកាស​ថា មិន​ប្រាកដ​គ្រប់​ខ្សែ USB Type-C សុទ្ធតែ​អាច​ដាក់​លក់​បាន​ឡើង គឺ​ក្រុមហ៊ុន​ហាម​ឃាត់​តែ​ខ្សែ Type-C ណា​ដែល​គ្មាន​ស្តង់ដារ​ត្រឹមត្រូវ​ទេ។ ជាក់ស្ដែង​មាន​ឧទាហរណ៍​ស្រាប់​ចំពោះ​អតិថិជន​ម្នាក់​ឈ្មោះ Benson Leung ​ជា​អ្នក​នៅ​ក្រុមហ៊ុន Google បាន​ទិញ​ខ្សែ USB Type-C មួយ​ចំនួន ពី Amazon ​ប៉ុន្មាន​ខែ​មក​នេះ។ ​គេ​ឃើញ​ខ្សែ USB Type-C មួយ​ក្នុង​ចំណោម​នេះ គ្មាន​គុណភាព​ទាល់តែ​សោះ ​បន្ទាប់ពី​បាន​ធ្វើតេស្ត​ប្រើ​ជាមួយ​កុំព្យូទ័រ Chromebook Pixel 2។ ​ឥឡូវ​នេះ Amazon ​បាន​សម្រេច​ដក​ចោល​នូវ​ការ​តាំង​លក់​ខ្សែ USB Type-C អន់​គុណភាព​ទាំងឡាយ​ចេញ​ពី​គេហទំព័រ​របស់​ខ្លួន។ Amazon បាន​បញ្ជាក់​ថា បណ្ដា​អ្នក​លក់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​ខ្សែ ឬ​ដុំ Adapter ​ប្រភេទ USB Type-C ស្រប​តាម​ស្តង់ដារ​របស់​អង្គការ​ USB Implementers Forum នោះ​ឡើយ៕
X
5s