Facebook ចាប់ផ្ដើមប្រើបច្ចេកវិទ្យាសិប្បនិមិត្តឆ្លាតវៃ (AI) ដើម្បីបកស្រាយរូបថតឱ្យមនុស្សពិការភ្នែកយល់!
ក្រុមបច្ចេកទេសរបស់ Facebook ថ្មីៗនេះបានធ្វើការអភិវឌ្ឍមុខងារទំនើបអស្ចារ្យ ដោយប្រើប្រាស់បច្ចេកវិទ្យាសិប្បនិមិត្តឆ្លាតវៃ (artificial intelligence) ផ្ដល់ការបកស្រាយរូបថតទៅដល់អ្នកប្រើដែលពិការភ្នែក។ ការបង្ហោះរូបដោយគ្មានទីបញ្ចប់ចូលក្នុង Facebook ចាប់ពីឆ្នាំ២០០៥ ក្រោយពេល Facebook បង្កើតឡើងបានមួយឆ្នាំនេះ នឹងធ្វើឱ្យបណ្ដាញសង្គមនេះ កាន់តែទទួលស្គាល់ពីមជ្ឈដ្ឋានសកលលោក។
វាពិបាកនឹកស្រមៃថានឹងទៅជាយ៉ាងណា ប្រសិន Facebook គ្មានរូបថតមួយសន្លឹកនោះ។ ចុះចំពោះអ្នកពិការភ្នែកដែលមិនពុំឃើញវិញ តើរវាងអត់ និងមាន តើវាមានអ្វីខុសប្លែកគ្នា។ នេះជាជំហានថ្មីមួយរបស់ Facebook ក្នុងការយកចិត្តទុកផ្ដល់បទពិសោធន៍ថ្មីសម្រាប់អ្នកប្រើជាជនពិការភ្នែក ដោយអភិវឌ្ឍនូវបច្ចេកវិទ្យាសិប្បនិមិត្តឆ្លាតវៃ ផ្ដល់ការបកស្រាយរូបថតជូនជនពិការបាន។