ស្មាតហ្វូន Galaxy S7 លក់​ដាច់​លើស​ការ​រំពឹង​ទុក​ប្រមាណ ១០លាន​គ្រឿង​​រយៈពេល​មិន​ដល់​១ខែ គឺ​នៅ​ខែ​មីនា​



ក្រុមហ៊ុន Samsung កំពុង​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​ដោយ​បាន​បញ្ចេញ​លក់​កំពូល​ទូរស័ព្ទ S7 ទាំងពីរ​ម៉ូដែល​ចាក់​ចំ​បេះដូង​អ្នក​សម្ភារៈនិយម។ ជាក់ស្ដែង របាយការណ៍​ថ្មី​នេះ​ឱ្យ​ដឹង​ថា Samsung អាច​លក់​ Galaxy S7 ​ដាច់​ច្រើន​ជាង​គេ​រំពឹង​ទុក​គឺ​ចំនួន ១០លន​គ្រឿង​ទៅ​ទៀត។

gsmarena_002 (1)

បើ​ផ្អែក​តាម​សំដី​របស់​អ្នក​វិភាគ​ពី​ក្រុមហ៊ុន Korean Investment Security លោក Jay Yoo ​ឱ្យ​ដឹង​ថា Samsung បាន​ក្ដាប់​ចំណែកទីផ្សារ​លក់​ទូរស័ព្ទ Galaxy S7 ​នៅ​ដំណាក់កាល​ដំបូង​ដាច់​អស់ ៧លាន​គ្រឿង ហើយ​ក្រោយ​មក​ក៏​បាន​លក់​ដាច់​ប្រមាណ ៩,៥លាន​គ្រឿង​នៃ Galaxy S7។ តួលេខ​នេះ បាន​យក​ឈ្នះ​តួលេខ​លក់​ស្មាតហ្វូន Galaxy S6 កាលពី​ឆ្នាំ​មុន បើទោះបី Galaxy S7 ​មាន​រចនាបថ​រូបរាង​មិន​ខុសប្លែក​គ្នា​នឹង Galaxy S6 ​ក្ដី ប៉ុន្តែ​ដោយសារ​បែប​នេះ​ទើប​ធ្វើឲ្យ​តម្លៃ​របស់​វា​ស្ថិត​ក្នុង​បន្ទាត់​សមរម្យ ​ដែល​អាច​ជួយ​ដល់​ការ​លក់ និង​ប្រាក់​ចំណេញ​ចូល​ក្រុមហ៊ុន Samsung បាន។ សូម​បញ្ជាក់​ថា Galaxy S7 ចាប់មាន​លក់​ពី​ថ្ងៃ​ទី១១ មីនា​ឆ្នាំ២០១៦ នេះ​មក​ហើយ៕
X
5s