Xiaomi ​ទើប​បញ្ចេញ​ថេប្លេត​​ពិសេស​មិន​ធ្លាប់​មាន​អាច​ប្រែកាយ​ទៅ​ជា​រ៉ូបូត​បាន!​



​ក្រុមហ៊ុន​ផលិត Hardware ​និង​ឧបករណ៍​អេឡិចត្រូនិក​ចល័ត Xiaomi ​នៅ​សប្ដាហ៍​នេះ បាន​ប្រកាស​ចេញ​ថេប្លេត​អាច​ប្រែកាយ​រូបរាង​យ៉ាង​ពិសេស (Transforming Tablet) ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​តុក្កតា និង​ Board Game របស់​អាមេរិក Hasbro។ យ៉ាងណា​ថេប្លេត Transforming នេះ​នឹង​អាច​ប្រើ​ដូច​ជា​ថេប្លេត​ទូទៅ​នោះ​ឡើយ។

Xiaomi-Transforming-Tablet

ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន​នេះ បាន​ខិតខំ​ធ្វើការ​ផលិត​សមិទ្ធផល​ថ្មី​ឱ្យ​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​ផលិតផល​អេឡិចត្រូនិក​ចល័ត​បច្ចុប្បន្ន។ ថេប្លេត​ផ្គុំ​ចេញ​ពី​តុក្កតា​មនុស្ស​យន្ត​នេះ មាន​រូបរាង​ដូច​នឹង​ថេប្លេត Mi Pad 2 ​ដែរ ប៉ុន្តែ​វា​មិន​អាច​ប្រើ​ជា​ថេប្លេត​នោះ​ឡើយ។ ថេប្លេត​នេះ អាច​ប្រែ​រូបរាង​រវាង​ថេប្លេត និង​រ៉ូបូត 3D ដែល​មាន​គន្លឹះ​ផ្គុំ​សរុប​ប្រមាណ ៣០។ មាន​ការ​លើកឡើង​ថា ប្រសិន​ Xiaomi អាច​ផលិត​ថេប្លេត​ប្រែកាយ​ Transforming នេះ ឱ្យ​ដំណើរការ​បាន​ដូច​ជា​ថេប្លេត​ទូទៅ​ នោះ​វា​នឹង​​ពិសេស​អស្ចារ្យ​ដោយ​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​អាចធ្វើ​បាននៅឡើយ៕
X
5s