HP ​ទើប​ប្រកាស​ចេញ Laptop ​ស្ដើង​បំផុត​លើ​លោក​ជា​ដៃគូ​ប្រជែង​នឹង MacBok Air របស់ Apple ម៉ូដែល Spectre 13​



ក្រុមហ៊ុន HP ថ្មីៗ​នេះ​បាន​ប្រកាស​ចេញ​កុំព្យូទ័រ​យួរដៃ​ស៊េរី​ថ្មី​មាន​រាង​ស្អាត​ទាន់សម័យ ពិសេស​គឺ​មាន​កម្រាស់​ដ៏​ស្ដើង​ត្រឹមតែ ១០,៤មិល្លីម៉ែត្រ គឺ​ស្ដើង​ជាង MacBook Air របស់ Apple ទៅ​ទៀត ត្រូវ​បាន​ចាត់​ចូល​ជា Laptop ស្ដើង​បំផុត​លើ​លោក។ ឡេបថប់​ថ្មី​នេះ មាន​ម៉ូដែល Spectre 13 ​ទម្ងន់​ស្រាល​ត្រឹមតែ ១,១គីឡូក្រាម។

2016-04-05-image-14

https://youtu.be/tXV7k7Bt9ow

​ចំពោះ​លក្ខណសម្បត្តិ​របស់ Spectre 13 គឺ​បាន​ភ្ជាប់​មក​ជាមួយ​អេក្រង់ ១៣,៣អ៊ីញ Full HD អម​ដោយ resolution 1920x1080px ​បំពាក់​ដោយ​ឈីប​អង្គ​ប្រតិបត្តិ Intel ជំនាន់​ចុងក្រោយ​ប្រភេទ Core i5 និង Core i7។ លក្ខណ​សម្បត្តិ​ផ្សេង​ទៀត​នៅ​លើ Spectre 13 គឺ​មាន RAM 8GB ​ហើយ​អង្គ​ផ្ទុកទិន្នន័យ​ប្រភេទ SSD ទំហំ 512GB។ វា​ក៏​មាន​រន្ធ USB Type-C និង​រន្ធ Thunderbolt ដូច​នៅ​លើ New MacBook ​ផង​ដែរ។

p1010291-1

p1010292-1

 

p1010293-1

លើស​ពី​នេះ ក្រុមហ៊ុន HP បាន​ប្រើប្រាស់​រូប​ឡូហ្គោ HP ថ្មី​ដែល​ប្រិយមិត្ត​អាច​សម្គាល់​ឃើញ​នៅ​ផ្នែក​ខាង​ខ្នង​នៃ Laptop ថ្មី​ខាង​លើ។ អតិថិជន​អាច​បញ្ជា​ទិញ​មុន​ចាប់ពី​ថ្ងៃ​ទី២៥ ខែ​មេសា​នេះ​ក្នុង​តម្លៃ ១១៧០ដុល្លារ​អាមេរិក ហើយ​នឹង​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ខែ​ឧសភា​ខាង​មុខ៕  

p1010298-1

p1010300-1

p1010302-1

X
5s