Meizu ​ទើប​ប្រកាស​ស្មាតហ្វូន​​ទំនើប​ក្ដៅៗ តម្លៃថោក​តែ ១៣០ដុល្លារ ​បំពាក់ RAM ដល់​ទៅ 3GB ថែមទាំង​​មាន​​​ស្កេន​ក្រយៅដៃ​ទៀត!​



ថ្ងៃ​នេះ​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន Meizu ទើប​សម្ពោធ​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​សមត្ថភាព​ខ្ពស់ តម្លៃ​ធូរ​ថ្លៃ​មិន​ដល់ ២០០ដុល្លារ ប៉ុន្តែ​បំពាក់ RAM ធំ​ដល់​ទៅ 3GB ​ហើយ CPU។ ស្មាតហ្វូន Meizu ​ថ្មី​មាន​ម៉ូដែល M3 Note ដែល​មាន​រូបរាង​ឌីហ្សាញ​បាន​ស្អាត​ទាន់សម័យ មាន​តួ​រឹងមាំ​ផលិត​ពី​ប្រភេទ​អាលុយមីញ៉ូម​ 6000 Series ​ស្រដៀង iPhone 6s/6s Plus ដែល​ប្រើ 7000 Series ដែល​កម្លាំង​ដៃ​មនុស្ស​ធម្មតា​មិន​អាច​កាច់​បាក់​បាន។

1

2

ស្មាតហ្វូន​ទំនើប​របស់ Meizu M3 Note នេះ​ភ្ជាប់​មក​ជាមួយ​អេក្រង់ ៥,៥អ៊ីញ 1080p ​បំពាក់​ដោយ​ឈីប MediaTek Helio P10 octa-core ​និង​ប្រើ​ស៊ីម​កាត​២ ​ហើយ​អាច​ដោត​មេម៉ូរី​កាត eMMC 5.1 flash memory បាន​ថែមទៀត​ពី​លើ​មេម៉ូរី​ម៉ាស៊ីន 32GB។ M3 ជា​ស្មាតហ្វូន​មាន​សមត្ថភាព​ខ្ពស់​តម្លៃ​ថោក​មួយ​ដែល​ប្រើប្រាស់ RAM 3GB ហើយ​វា​ដើរ​ដោយ​សូហ្វ៊ែរ Flyme Interface និង​មាន​ថ្ម​ធំ​រហូត​ដល់ 4100mAh។

3

4

M3 Note ​មាន​កាមេរ៉ា​ក្រោយ​ទំហំ 13MP ​ដែល​មាន​លក្ខណៈ​លឹប​ចូល​រាប​ស្មើ​នឹង​តួ​ទូរស័ព្ទ ហើយ​កាមេរ៉ា​មុខ​ទំហំ 5MP។ កាន់តែ​ពិសេស​ទៀត​នោះ​គឺ​ M3 Note ​មាន​មុខងារ​ស្កេន​ក្រយៅដៃ ដែល​ស្ថិត​នៅ​លើ​ប៊ូតុង Home ​ហើយ​ក៏​មាន key ​សម្រាប់​ប្រើ​មុខងារ multitask មិន​ចាញ់​ស្មាតហ្វូន​កំពូលៗ​បច្ចុប្បន្ន​ឡើយ។ Meizu M3 នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃ​ទី១១ មេសា ខាង​មុខ​ក្នុង​តម្លៃ​ចាប់ពី ១៣០ដុល្លារ ទៅ ១៥០ដុល្លារ៕
X
5s